ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជេីញ អបអរសាទរសមិទ្ធផល នានា ក្រោមគម្រោង ជំនួយរបស់ចិន សម្រាប់ការកែ លម្អបរិស្ថាន សាលារៀន និង ផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំ នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញ ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីអបអរសាទរ សមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។

យោងតាមសំណើរ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពផ្តល់ហិរញ្ញប្បទាន ឥតសំណង ដូចមានចែងក្នុងលិខិតប្ដូរសារ ចុះថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០១៨ ដើម្បីអនុវត្តគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អ បរិសា្ថនសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា “China-Aid Project of Improving School Environment and Educational មានថវិកាសរុប ក្នងនោះថវិកា Facilities in Cambodia (CPISEEF)” ជាជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន ២២.៥៩៥.៣៥០,១៤ ដុល្លារអាម៉េរិក ២០.៤១៤.៩៩៥,១៤ ដុល្លារអាម៉េរិកគាំទ្រ ដោយរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រ ជា មានិតចិន និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ២.១៨០.៣៥៥ដុល្លារអាម៉េរិក ដែលមានរយៈពេលអនុវត្តគម្រោង ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ។

គម្រោងនេះបានសាងសង់អគារសិក្សា អគារធនធានផ្ទះសំណាក់គ្រូ បង្គន់អនាម័យ អណ្ដូងទឹក តារាងបាល់ទាត់ តារាងបាល់បោះ ផ្លូវ និងប្រឡាយទឹក (ប្រព័ន្ធរំដោះទឹក នៅវិទ្យាល័យចំនួន២៦ ” និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល ស្ថិតនៅរាជីធានីភ្នំពេញ ខេត្តកណ្តាល នឹងខេត្តកំពង់ចាម មានដូចជា៖ សាងសង់អគារសិក្សា ២៣ខ្នង មាន ២៩៩បន្ទប់ មានបំពាក់គ្រឿងសង្ហារិម អគ្គិសនី និងតបណ្តាញ ទឹកស្អាត សាងសង់អគារធនធាន ១៧ខ្នង ដែលមានបំពាក់ សម្ភារៈ គ្រឿងសង្ហារឹមនិងឧបករណ៍សិក្សានៅនៅគ្រប់ៗបន្ទប់ ៕

To Top