កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស័្មគ្រចិត្តអូស្រ្តាលី ដឹកនាំដោយអង្គការ Cambodia Vision Inc. ស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌល គរុកោសល្យភូមិភាគ ខេត្តកំពង់ចាម។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-26_09-24-17-1024x682.jpg)
ក្នុងឱកាសនោះ ក្រៅពីការសាទរ នូវវត្តមានដ៏កក់ក្តៅ របស់លោអភិបាល ខេត្ត ពីសំណាក់ប្រជាពលរដ្ឋ ដោយឡែកក្រុម គ្រូពេទ្យ ស្ម័គ្រចិត្តអូស្ត្រាលី ក៏បានសម្តែង ការស្វាគមន៍យ៉ាងកក់ក្តៅ និងបានសន្យាថា នឹងរៀបចំកម្មវិធីនេះ សារជាថ្មីម្ដងទៀត នៅលើទឹកដីខេត្តកំពង់ចាម នាពេលខាងមុខ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-26_09-24-21-1024x682.jpg)
គួរបញ្ជាក់ថា ការផ្តល់សេវា ពិនិត្យ ព្យាបាល និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ខាងលើនេះ បានចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី ២៥ ខែតុលា ដោយមានប្រជាពលរដ្ឋអញ្ជើញមកពីខេត្តផ្សេងៗ ប្រមាណជិត៥.០០០នាក់ បានមកទទួលសេវនេះផងដែ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-26_09-24-24-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)