ភ្នំពេញ៖ ជាមួយគម្រោងជំនួយ សម្រាប់កែលម្អបរិស្ថានសាលារៀននិងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការវិនិយោគលើវិស័យអប់រំនៅកម្ពុជា គឺជាការវិនិយោគអនាគតនៃទំនាក់ទំនងចិន-កម្ពុជា។
លោកឯកអគ្គរដ្ឋទូត បានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលឃើញអគារសិក្សា អគារពិសោធន៍ និងសម្ភារៈបរិក្ខារផ្សេងទៀតដែលភាគីចិនបានសាងសង់ជូនវិទ្យាល័យចំនួន ២៦កន្លែង និងមជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម បានជួយកែលម្អបរិយាកាសនៃការសិក្សារបស់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។
![](https://dap-news.com/wp-content/uploads/2024/10/746-1024x734.jpg)
លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា «ការវិនិយោគលើវិស័យអប់រំនៅកម្ពុជា គឺជាការវិនិយោគអនាគតនៃទំនាក់ទំនងចិន-កម្ពុជា»។
![](https://dap-news.com/wp-content/uploads/2024/10/748-1024x576.jpg)
លោកបន្ថែមថា ភាគីចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងចិន-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងជួយកម្ពុជាបន្តកែលម្អលក្ខខណ្ឌសិក្សារបស់សិស្សានុសិស្ស៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)