ព័ត៌មានជាតិ

បាតុកម្មនៅកូរ៉េខាងត្បូង របស់ក្រុមជ្រុលនិយម “បរាជ័យ” “គ្មានអ្នកចូលរួម” និង ជាបាតុកម្មប្រមូលលុយដូចសព្វដង

ភ្នំពេញ៖ បាតុកម្មនៅកូរ៉េខាងត្បូងដែលរៀបចំដោយក្រុមប្រឆាំងជ្រុលនិយមនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ បាន បរាជ័យព្រោះគ្មានអ្នកចូលរួមដូចការរំពឹងទុកដែលអ្នកចូលរួមមានមិនដល់ ៤០នាក់ផង ហើយចុងក្រោយបាតុកម្ម ក៏បានកៀរគរថវិកាពីអ្នកចូលរួមដូចសព្វដង។ បាតុកម្មបរាជ័យរបស់ក្រុមជ្រុលនិយមបំផ្លាញជាតិដែលដឹកនាំដោយលោកស្រីមួរ សុខហួរ ដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង បានក្លាយជាបាតុកម្មដែលខកចិត្តដោយគ្មានពលករខ្មែរគាំទ្រ។

អ្នកវិភាគនៅកម្ពុជា លោក ថុង ម៉េងដាវីត បានលើកឡើងពីចំណុចដែលធ្វើឱ្យបាតុកម្មរ បស់ក្រុមបំផ្លាញជាតិទទួលបរាជ័យដោយសារតែជាប្រយោជន៍ផ្ទាល់ខ្លួន ដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិដែលធ្វើឱ្យពលករមិនចូលរួម។

លោកសង្កត់ធ្ងន់ថា៖ “គណបក្សប្រឆាំងនិងក្រុមជ្រុលនិយមទាំងអស់នោះ ធ្វើនយោបាយធ្វើការអំពាវនាវប្រកូកប្រកាសធ្វើបាតុកម្ម ដើម្បីជីវភាពនយោបាយរបស់គាត់តែប៉ុណ្ណោះ ដោយមិនបានគិតពីជីវភាព និងសេចក្តីសុខរបស់ប្រជាជនខ្មែរនោះទេ។ ការធ្វើនយោបាយ និងការរៃអង្គាសប្រាក់ទាំងអស់នេះជាសកម្មភាពជាក់ស្តែង ជាអ្វីដែលឆ្លុះបញ្ចាំងពីភាពអសម្មភាពក្នុងការដឹកនាំនយោបាយ ការមិនមានគោលនយោបាយច្បាស់លាស់ និងការបម្រើតែប្រយោជន៍ដល់បក្សពួករបស់ខ្លួន និងបរទេសតែប៉ុណ្ណោះ”។

ជាមួយគ្នានេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដាននយោបាយកម្ពុជា បានមើលឃើញថាក្រុមប្រឆាំងកាន់តែអប្រជាប្រិយភាពកាន់តែខ្លាំងព្រោះនយោបាយបំផ្លិចបំផ្លាញជាតិ និងបង្អាប់បង្អោនជាតិខ្លួនឯងដែលធ្វើឱ្យពលរដ្ឋអស់ជំនឿ។ លោកគូសបញ្ជាក់៖ “ការប្រមូលលុយ ដាក់ធុង គឺបង្ហាញឱ្យឃើញថាការធ្វើបាតុកម្មនេះ ចេតនាគឺជាការប្រមូលលុយ កៀគរគ្នាដើម្បីប្រមូលលុយយកទៅចិញ្ចឹមចលនា ការងារនេះបន្តទៀតប៉ុណ្ណោះ… អ្នកដែលធ្លាប់ជឿជាក់ អ្នកដែលធ្លាប់បង់លុយតាមគោលការណ៍បក្សគឺលែងមាន មានន័យថាស្រមោលនៃខ្មោច គណបក្សសម រង្ស៊ី គឺបាត់បង់បន្តិចម្តងៗ នៅពេលអ្នកទាំងអស់នោះបាត់ជំនឿចិត្ត ដែលធ្វើឱ្យការបង់លុយលែងមាន”។

យ៉ាងណាក៏ដោយ ក្រុមប្រឆាំងជ្រុលនិយម ត្រូវបានគេមើលឃើញពីការបាត់បង់ប្រជាប្រិយភាពព្រោះ តែការធ្វើនយោបាយដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិដែលធ្វើឱ្យប្រជាពលរដ្ឋ និងក្រុមពលករអស់ជំនឿដោយសារតែការប្រមូលថវិកាដើម្បីឧបត្ថម្ភការធ្វើបាតុកម្ម និងគ្នីគ្នា និងការលែងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋចំពោះក្រុមប្រឆាំងដែលលាបពណ៌ និងបំផ្លើសការពិតមកលើរាជរដ្ឋាភិបាលកម្ពុជា៕

To Top