ភ្នំពេញ : នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន BYD និងក្រុមហ៊ុន HARMONY AUTO បានសហការគ្នា បើកសម្ពោធជាផ្លូវការ នូវរថយន្តភីកអាប់ អគ្គិសនីថ្មី ប្រភេទ Shark 6 នៅលើទឹកដីប្រទេសកម្ពុជា យើងដ៏អស្ចារ្យ ។
ព្រឹត្តិការណ៍សម្ពោធផ្លូវការ នៃរថយន្តដ៏ទំនើបនេះ មិនត្រឹមតែចូលរួមបង្ហាញមុខងារល្អឥតខ្ចោះ និងការរចនាប្រកបដោយភាពច្នៃប្រឌិត របស់ប្រភេទ Shark 6 ប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យទស្សនិកជន ទទួលបាននូវបទពិសោធន៍ យ៉ាងពេញលេញពីភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា របស់ក្រុមហ៊ុន BYD ផងដែរនៅក្នុងវិស័យ រថយន្តថាមពលថ្មី។ Shark 6 មិនត្រឹមតែម៉ូឌែល ដែលត្រូវបង្ហាញ នៅ ក្នុងពិធីសម្ពោធជាផ្លូវការនេះទេ វាក៏មានការដាក់ដំណើរ ការជាមួយនឹងបច្ចេកវិទ្យា DM (dual mode)របស់ BYDដែរ ដែលនាំមកនូវបទពិសោធន៍ ដ៏អស្ចារ្យដែលមិនធ្លាប់មាន ពីមុនមកដល់ទស្សនិកជន។
តម្លៃលក់រាយ របស់BYD SHARK6 Premium គឺ$56,800
Shark 6 ជាប្រភេទរថយន្តភីកអាប់ កូនកាត់ហាយប្រ៊ីដ ដោយរួមបញ្ចូលគ្នា យ៉ាងល្អឥតខ្ចោះ នៃថាមពលប្រកបដោយប្រសិទ្ធភាព និងកិច្ចការពារបរិស្ថាន បៃតង Shark 6 ជាប្រភេទរថយន្តភីកអាប់ បញ្ជូលសាំងលាយអគ្គិសនី មិនត្រឹមតែមានលក្ខណៈការ ពារបរិស្ថាន នៃការបើកបរដោយអគ្គិសនី សុទ្ធប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំង អាចផ្តល់នូវការ បើកបរបានយូរតាមរយៈថាមពលសាំងផងដែរ។ Shark 6 ត្រូវបានបំពាក់ដោយប្រព័ន្ធ DM (dual mode) របស់ BYD ដែលអាចប្រើប្រាស់អគ្គិសនី សម្រេចបាននូវការបំភាយ ឧស្ម័នកាបូនសូន្យ (គ្មាន) នៅពេលបើកបរក្នុងទីក្រុង ខណៈដែលវាស្ថិតក្នុង ស្ថានភាពផ្លូវឆ្ងាយ និងស្មុគស្មាញ ម៉ាស៊ីនសាំង របស់វាបានផ្តល់ នូវថាមពលខ្លាំង និងធ្វើដំណើរបានឆ្ងាយថែមទៀតផង។
រថយន្តភីកអាប់កូនកាត់ មួយប្រភេទនេះ មិនត្រឹមតែសមសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចយកធ្វើសកម្មភាពពាណិជ្ជកម្ម និងសកម្មភាព ខាងក្រៅនានាបានថែមទៀត។ ជាមួយនឹងកម្លាំងម៉ាស៊ីនដ៏ខ្លាំង កន្លែងដាក់អីវ៉ាន់ធំទូលាយ និងតួខ្លួនរឹងមាំ Shark 6 អាចបំពេញតម្រូវការ សម្រាប់ការងារផ្សេងៗ និងផ្ទុកអីវ៉ាន់ធ្ងន់ បានយ៉ាងងាយស្រួល ។ ប្រព័ន្ធថាមពលកូនកាត់មួយនេះអាចបត់បែនបាន ដោយវាបានធានា នូវការប្រើប្រាស់ ថាមពលប្រកបដោយប្រសិទ្ធភាព ខណៈដែលវាក៏បានចូលរួមកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូន ដែលធ្វើឱ្យវាក្លាយជាជម្រើសមានគុណភាព ខ្ពស់នៅលើទីផ្សាររួមបញ្ចូល គ្នានូវអត្ថប្រយោជន៍ប្រើប្រាស់ជាក់ស្ដែង និងកិច្ចការពារបរិស្ថាន ។
អ្នកប្រើប្រាស់អាចទទួលបាន នូវបទពិសោធន៍សម្បូរបែប បង្ហាញបច្ចេកវិទ្យាច្នៃប្រឌិតគ្រប់ជ្រុងជ្រោយដែរ ហើយនៅក្នុងពិធីសម្ពោធផ្លូវការរបស់ Shark 6 មានឈុតឆាកជាច្រើន ដែលបានរចនាឡើងដើម្បីបង្ហាញពីសមត្ថភាពរបស់ Shark 6ក្នុងបរិស្ថានផ្សេងៗគ្នា ឈុតនីមួយៗមានអ្នកពន្យល់បកស្រាយ មានអ្នកជំនាញនាំទស្សនិកជនយល់ច្បាស់អំពីសមត្ថភាព របស់រថយន្តភីកអាប់អគ្គិសនីមួយនេះ ។ ចាប់ផ្តើមពីចំណុចបើកបរបែបស្ងាត់ៗនៅលើផ្លូវក្នុងទីក្រុង រហូតដល់ការឆ្លងកាត់ផ្លូវជនបទ Shark 6 បានបង្ហាញពីដំណើរការដ៏ល្អឥតខ្ចោះ របស់វា ។ បច្ចេកវិទ្យា V to L នាំមកនូវបទពិសោធន៍ថ្មី ជាមួយថាមពលចល័ត តាមរយៈពិធីសម្ពោធជាផ្លូវការក៏បានបង្ហាញពីបច្ចេកវិទ្យា V to L(Vehicle to Load)របស់ Shark 6 ដែរ។ លក្ខណៈពិសេសនេះ អនុញ្ញាតឱ្យរថយន្តផ្តល់ថាមពល ដោយឧបករណ៍អគ្គិសនីខាងក្រៅ ពង្រីកអត្ថប្រយោជន៍ ប្រើប្រាស់របស់វាកាន់តែធំទូលាយជាងកម្រិតធម្មតា។ លើសពីនេះយើងក៏បានរៀបចំតង់សម្រាប់ការបោះជំរុំ ដើម្បីបង្ហាញពីមុខងាររបស់ Shark 6 គឺវាអាចផ្តល់ថាមពល ដល់ឧបករណ៍បោះជំរុំ ថាមពលជាបន្ទាន់ និងឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះតាមរយៈបច្ចេកវិទ្យា V to L។ លើសពីនេះក្រុមការងារ ក៏បានពន្យល់លម្អិតអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដើម្បីផ្តល់ជំនួយថាមពលសម្រាប់ឧបករណ៍ផ្សេងៗ ដោយបង្ហាញថា Shark 6 មិនត្រឹមតែជាមធ្យោបាយ សម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ វាថែមទាំងជាស្ថានីយ៍ ថាមពលចល័ត ដែលអាចផ្តល់ថាមពលជាបន្តបន្ទាប់ និងមានស្ថេរភាព នៅក្នុងព្រៃ ក្នុងស្ថានភាពបន្ទាន់ និងស្ថានភាពផ្សេងៗទៀត ។
ការបើកសាកល្បងរថយន្ត និងទទួលបាននូវបទពិសោធន៍ និងភាពទាក់ទាញ ពីសកម្មភាពបើកបររថយន្តអគ្គិសនីដោយផ្ទាល់ ដើម្បីឱ្យទស្សនិកជន ទទួលបានបទពិសោធន៍ផ្ទាល់ កាន់តែប្រសើរឡើងវិញ ជាមួយនឹងថាមពលដ៏ខ្លាំងក្លា និងការគ្រប់គ្រងដំណើរការរបស់ Shark 6 ហើយការបើកសាកល្បង រថយន្តក៏ត្រូវបានរៀបចំឡើង នៅក្នុងព្រឹត្តិការណ៍សម្ពោធជាផ្លូវការនៃរថយន្តមួយប្រភេទនេះដែរ។ អ្នកចូលរួមអាចសាកល្បង ការបើកបរដោយរលូន និងការបង្កើនល្បឿនដ៏ខ្លាំងក្លា នៃរថយន្តភីកអាប់អគ្គិសនីនេះ ជាពិសេស គឺវាបានដំណើរ ការដ៏ល្អឥតខ្ចោះនៃប្រព័ន្ធ បើកបរអគ្គិសនីពេញលេញ របស់វាក្នុងស្ថានភាពផ្លូវផ្សេងៗគ្នា ដែលទទួលបានការកោតសរសើរ យ៉ាងច្រើនលើសលុប។
ចំណែកបច្ចេកវិទ្យា DM បានជួយលើកកម្ពស់ការធ្វើដំណើរ បែបបៃតង ដោយនៅក្នុងពិធីសម្ពោធផ្លូវការនោះបច្ចេកវិទ្យា DM បានឈានមុខគេត្រូវ បានបង្ហាញឡើងជាសាធារណៈដែរ។ បច្ចេកវិទ្យា DM នេះបានប្រើប្រាស់ ប្រព័ន្ធPlug-in Hybrid សម្រេចតភ្ជាប់ចំណុចស្មើ ដោយគ្មានថ្នេររវាង ថាមពលអគ្គិសនី និងឥន្ធនៈ ដោយយើងបានគិតគូរពីគុណសម្បត្តិនៃអាយុកាលកាន់ថ្ម កិច្ចការពារបរិស្ថាន និងបំពេញតម្រូវការធ្វើដំណើរចម្រុះ។ របៀបដែលបច្ចេកវិទ្យានេះ ត្រូវដាក់ឲ្យដំណើរការនិងប្រើប្រាស់ត្រូវបានគេពន្យល់យ៉ាងស៊ីជម្រៅនៅនឹងកន្លែងសម្ពោធ ដោយបង្ហាញពីចំណុច ឈានមុខគេផ្នែកបច្ចេកវិទ្យា របស់ BYD ក្នុងវិស័យថាមពលថ្មី។
ពិធីបើកដំណើរការជាលើកដំបូង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលនាំមុខគេនូវនិន្នាការរថយន្តអគ្គិសនីថ្មីនៅនៃទីផ្សារក្នុងស្រុក
Shark 6 បានជ្រើសរើសពីការបង្ហាញខ្លួនជាលើកដំបូងនៅអាស៊ីអាគ្នេយ៍ នៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ និងទំនុកចិត្តរបស់ BYD នៅក្នុងទីផ្សាររថយន្ត ។ ក្នុងនាមជាទីផ្សារដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រតំបន់អាស៊ីអាគ្នេយ៍របស់ BYD កម្ពុជាពឹងផ្អែកលើការ រចនាប្រកបដោយភាពច្នៃ ប្រឌិតរបស់ Shark 6 ដំណើរការប្រកបដោយថាមពល និងគុណសម្បត្តិឈានមុខគេនៅក្នុងបច្ចេកវិទ្យា V ដល់ L និង DM ផ្តល់ឱ្យអ្នកប្រើប្រាស់ក្នុងស្រុកនូវជម្រើសធ្វើដំណើរដោយថាមពលថ្មីចម្រុះបន្ថែមទៀត។
HARMONY AUTO គឺជាអ្នកចែកចាយទូទៅ តែមួយគត់របស់ក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជា
ក្នុងនាមជាអ្នកចែកចាយទូទៅ ដែលមានការអនុញ្ញាតតែមួយគត់របស់ BYD នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Harmony Auto បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងពិធីសម្ពោធនេះ ដោយបង្ហាញពីធនធាន ទីផ្សារដ៏រឹងមាំ និងសមត្ថភាពសេវាកម្មរបស់ខ្លួន។ កិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងក្រុមហ៊ុន Harmony Automobile និង BYD នឹងធានាបានថា អ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា ទាំងអស់អាចទទួលបានផលិតផលទំនើបបំផុត និងបទពិសោធន៍សេវា កម្មគុណភាពខ្ពស់ បំផុតរបស់ BYD ដែរ។ នៅពេលអនាគត ក្រុមហ៊ុន Harmony Auto នឹងបន្តចាប់ដៃគ្នាជាមួយក្រុមហ៊ុន BYD ដើម្បីរួមគ្នាលើកកម្ពស់ការ អភិវឌ្ឍទីផ្សាររថយន្តថាមពលថ្មីនៅកម្ពុជាផង និងជួយសហគមន៍មូលដ្ឋាន ឱ្យសម្រេចបាននូវគោលដៅនៃការធ្វើដំណើរបែបបៃតងផង។
តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងភាគីទាំងពីរ BYD និងក្រុមហ៊ុន Harmony Auto នឹងធ្វើការរួមគ្នានៅក្នុងទីផ្សារប្រទេសកម្ពុជា និង អាស៊ីអាគ្នេយ៍ទាំងមូល ដើម្បីផ្តល់ជូនលោកអ្នកជាអ្នកប្រើប្រាស់ នូវផលិតផលថាមពលថ្មី និងសេវាកម្មដ៏ទូលំទូលាយឈានមុខគេ លើពិភពលោក ព្រមទាំងពង្រឹងបន្ថែមទៀត នូវមុខតំណែងឈានមុខគេរបស់ BYD នៅក្នុងវិស័យរថយន្តថាមពលថ្មី ជាសកលថែមទៀត ៕