ព័ត៌មានជាតិ

លោក ហួត ហាក់ ចូលទស្សនា និងពិនិត្យមើលទិដ្ឋភាពជាក់ស្តែង នៅសារមន្ទីរប្រវត្តិសាស្ត្រដែលមានអាយុកាល ១១៩ឆ្នាំ នៅខេត្តបាត់ដំបង

រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ អញ្ជើញចូលទស្សនា និងពិនិត្យមើលទិដ្ឋភាពជាក់ស្តែងសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង ដែលមានអាយុកាល ១១៩ឆ្នាំហើយ បេីគិតត្រឹមឆ្នាំ២០២៤នេះ និងជាអតីតសាលាខេត្តបាត់ដំបង។

សូមជម្រាបជូនថា សារមន្ទីរនេះ ត្រូវបានគេចាត់ទុកថា ជាកន្លែងប្រមូលផ្តុំនូវគ្រប់ផ្ទាំងទស្សនីយភាព ដែលរួមបញ្ចូលនូវផ្នែកវប្បធម៌ សិល្បៈ ចម្លាក់ក្បូរក្បាច់រចនា និងសំណង់ស្ថាបត្យកម្មដ៍ល្អឯកផងដែរ៕

To Top