ព័ត៌មានជាតិ

ទូតចិន ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

រូបភាព៖ ទទក

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។

ផ្ទាំងពាណិជ្ជកម្ម

នៅលើគណនីហ្វេសប៊ុក លោក វ៉ាង វិនពីន បានពាំនាំនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងភាគីចិន ជាថ្មីម្តងទៀត។ សូមថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី មានព្រះរាជសុខភាពល្អ និង ព្រះជន្មាយុយឺនយូរ ។ សូមជូនពរមិត្តភាពចិន-កម្ពុជាថិតថេរជាអមត៕

To Top