កំពង់ធំ: សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំ ស្តីពីការពង្រឹង ការអនុវត្តវិធានការ និរន្តរាយ និងការផ្សព្វផ្សាយការអនុវត្តនីតិវិធីពាក់ព័ន្ធមន្រ្តីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាពលោក ផូង វណ្ណ ប្រធានសាលាដំបូង .លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នាពេលថ្មីៗកន្លងទៅនេះ។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-06_08-33-22-1024x768.jpg)
លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្កកំពង់ធំ បានមានប្រសាសន៍លើកឡើង ចំពោះចំណុចសំខាន់ៗដែលជាបញ្ហា ប្រឈមក្នុងការអនុវត្ត ដើម្បីរួមគ្នាដោះស្រាយក្នុងកិច្ចប្រជុំ។
លោក រស់ សារាំ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ លើកឡើងរួមជាមួយ និងការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តការងាររបស់មន្ត្រី នគរបាលយុត្តិធម៌កន្លងមក។ មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ត្រូវមានចំណេះដឹងទូលំទូលាយ ព្យាយាមអភិវឌ្ឍសមត្ថភាពបន្ថែម និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទទួលបានការជឿ ទុកចិត្តពីប្រជាពលរដ្ឋ ។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-06_08-33-26-768x1024.jpg)
ម្យ៉ាងវិញទៀតនៅក្នុងកិច្ចប្រជុំនាពេលនេះ គឺបានផ្តោតសំខាន់ ទៅលើការអនុវត្តវិធានការ និរន្តរាយ(ដីកាបង្គាប់ឱ្យនាំខ្លួន និងដីកាបង្គាប់ឱ្យចាប់ខ្លួន) ដែលមានបញ្ហាប្រឈមមួយចំនួនដូចជា៖ ១.ការបញ្ជូនដីកាៈ មានដីកាមួយចំនួន មិនបានបញ្ជូនទៅស្ថាប័នជំនាញដើម្បីអនុវត្ត (ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាស្ថាប័នជំនាញ) ពិបាកក្នុងគ្រប់គ្រងការអនុវត្តដីកា ។ ២.ផលវិបាកក្នុងការអនុវត្តដីកា ចាស់ដែលបានចេញ តាំងពីឆ្នាំ១៩៩០-២០០០ ។ ៣.មធ្យោបាយ និងសម្ភារៈក្នុងការអនុវត្ត ។ ៤.ការកើនឡើងនៃដីកា បង្គាប់ឱ្យចាប់ខ្លួន (ដីកាបង្គាប់ឱ្យចាប់ខ្លួនក្នុងដំណាក់ស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ)។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-06_08-33-19-1024x768.jpg)
លោក ផូង វណ្ណ ប្រធានសាលាដំបូង ខេត្តកំពង់ធំ បានកោតសរសើរនូវកាខំប្រឹងប្រែង ស្វែងយល់និងលើកឡើង នូវបញ្ហាប្រឈមជាច្រើន របស់អស់លោក-លោកស្រី ជាមន្រ្តីនគរបាលយុត្តិធម៌ ហើយទទួលបាននូវដំណោះស្រាយ និងបទពិសោធល្អៗយកទៅអនុវត្តនាឆ្នាំបន្តទៀត និងសង្ឃឹមថាផ្តល់កិច្ច សហការបានល្អប្រសើរ ក្នុងការចូលរួមចំណែក នៃការអនុវត្តនីតិវិធីរបស់តុលាការ ៕ ដោយសំនៀង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)