ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ បន្តសម្រុកកែលម្អសួន, រូបសំណាក និងលាបថ្នាំ តាមរបាំងចែកទ្រូងផ្លូវ គំនូសចរាចរណ៌ អបអរព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ ៖ ដើម្បីលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញទេសចរ ក្នុងរយៈពេលកន្លង មកនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹក ជួសជុលកែលម្អសួន និងរូបសំណាក សម្តេចសង្ឃរាជជួនណាត ក៏ដូចជាលាបថ្នាំតាមរបាំងចែកទ្រូងផ្លូវ និងគំនូសចរាចរណ៌ ដើម្បីត្រៀមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខនេះ ។

កន្លងមកនេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹក ក្នុងការជួសជុលតុបតែង កែលម្អវិមានឯករាជ្យសួនច្បារ សួនកម្សាន្ត សម្រាប់កុមារជួសជុល កែលម្អលាបថ្នាំតាមគុលឈើ តុបតែងភ្លើងពណ៌តាមដើមឈើ ព្រមទាំង ជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត នៅតាមសួនច្បារសាធារណៈ តាមដងផ្លូវលាបរបាំងចែកផ្លូវ គំនូចរាចរណ៌ ។ល។ ក្នុងគោលបំណងត្រៀម ទទួលបងប្អូនប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្តលំហែលកាយ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ ។

បើតាមមន្ត្រីជំនាញ​ របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី៦ វិច្ឆិកានេះថា ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញ បានធ្វើការជួសជុលកែលម្អសួនច្បារ រង្វង់មូល និងរូប សំណាក សម្តេចព្រះសង្ឃរាជជួនណាត ឱ្យមានសោភណ្ឌ័ភាពឡើងវិញ តួរយ៉ាងរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលត្រូវកោសឈូស លៀងសម្អាត ប៊ៀកបាញ់ថ្នាំសាជាថ្មី ឱ្យមានសោភណ្ឌ័ភាពស្រស់ស្អាត។
មន្ត្រីបន្តថា ការងារ ជួសជុល កែលម្អ នេះ បាន ចាប់ អនុវត្ត ពី ថ្ងៃ ទី ២៧ខែ តុលា ដែល នឹងត្រូវ បញ្ចប់ រួចរាល់ ក្នុង មួយសប្តាហ៏ ទៀត នេះ គឺរួចរាល់មុន ព្រះ រាជ ពិធី បុណ្យ អុំទូក ឆាប់ ៗនេះ ។

មន្ត្រីជំនាញដដែលបញ្ជាក់ថា ក្រុមការងារជួសជុលកែលម្អសួនច្បាររង្វង់មូល និងរូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត គឺក្រុមជាងដែលមានជំនាញ និងបទពិសោធន៍ របស់ក្រុមអ្នកបច្ចេកទេស មកពីសាលារចនា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទៀតផង៕

To Top