ពោធិ៍សាត់ ÷ កម្លាំងចម្រុះ រួមមានប៉ុស្តិ៍នគរបាល រដ្ឋបាលមេទឹក នៃអធិការដ្ឋាន នគរបាលស្រុកបាកាន, កម្លាំងតំបន់ប្រតិបត្តិការ សឹករងខេត្ត,កម្លាំងបរិស្ថានសហការ ជាមួយកម្លាំងមន្ត្រីរដ្ឋបាល ជលផលសង្កាត់បាកាន ដឹកនាំដោយលោកជិន ចាន់ថន នាយផ្នែករដ្ឋបាល ជលផលរាំងទឹល និង លោកលឹម សុក្រឹត្យ នាយសង្កាត់រដ្ឋបាល ជលផលបាកាន និង ជានាយរងផ្នែករដ្ឋបាលជលផលរាំងទិល ដោយមានការចូលរួមពីលោកអ៊ុំ សុខណា អភិបាលរងស្រុកបាកាន នៅថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានចុះប្របតិបត្តិការបង្រ្កាប នូវបទល្មើសនេសាទ ដាក់បរខុសច្បាប់ចំនួន ១ លើកចាប់ពីចំនុចព្រែកតាឡែន រហូតដល់ចំនុចព្រែកក្រ ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជាលទ្ធផលកម្លាំងចម្រុះបង្ក្រាបបានរបាំងសាច់អួនចំនួន ១៦០០ ម៉ែត្រស្មើរនឹង ៤ ខ្សែ,ក្បាលបរចំនួន ៦ គ្រឿង,បង្គោលចម្រុះចំនួន ២៥០ ដើម និង ចាក់លែងកូនត្រីចម្រុះចូលទៅក្នុងទឹកទន្លេវិញផងដែរ។
គួរបញ្ជាក់ថា ចំពោះវត្ថុតាងខាងលើ សមត្ថកិច្ចចម្រុះបានបំផ្លាញចោលនៅនឹងកន្លែង៕