ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ជាបន្តបន្ទាប់ ដូចភ្លៀងរលឹម ។ ជាក់ស្តែងកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមទី១ ៖ ក្រុមការងារ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កម្លាំងសរុប ១០នាក់ និង មធ្យោបាយបាឡាស្មាច់ ០២គ្រឿង បានចុះ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល បានប្រទះឃើញរបាំងស្បៃមុង នៅចំណុចបឹងធំ ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញវត្ថុតាងនៅនឹងកន្លែង។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-07_15-04-09-1024x768.jpg)
ចំណែកក្រុមទី២ ៖ សង្កាត់រដ្ឋបាលជលផលជលគិរី ផ្នែករដ្ឋបាលជលផល កំពង់ប្រាសាទ សហការជាមួយសហគមន៍ នេសាទអន្លង់ មេត្រីសែនជ័យ កម្លាំងសរុប ០៦នាក់ និង មធ្យោបាយបាឡាស្មាច់០២គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញ របាំងស្បៃមុងនៅចំណុចមេទឹកទំនប់ក្បាលដំរី ស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-07_15-04-12-1024x768.jpg)
បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញវត្ថុតាងចោលនៅហ្នឹងកន្លែងមាន៖ របាំងស្បៃមុងចំនួន០២ករណី ស្មើនឹង ១៣ កន្លែង ប្រវែង ១០៧០ម៉ែត្រ លូស្បៃមុង ចំនួន១៣គ្រឿង បង្គោលចំនួន ៣៩០ដើម និងចាក់លែងកូនត្រីចម្រុះ ចូលដែននេសាទវិញចំនួន ៦៥គីឡូក្រាម៕
ដោយសំនៀង
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-07_15-04-16-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)