ព័ត៌មានជាតិ

ក្នុងព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តកម្ពុជា-ចិន”

ដែលបានចាប់ផ្ដើមរៀបចំធ្វើតាំងពីឆ្នាំ២០១៦មក ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិន ដែលសហការរៀបចំដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើដំណើរឆ្លងកាត់ ២៥ខេត្តក្រុងរាជធានី ទូទាំងប្រទេសកម្ពុជា។

ដោយបាននាំមកនូវភាពយន្តកម្ពុជាចិនដ៏ឆ្នើមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មកចាក់បញ្ចាំងជូនប្រជាពលរដ្ឋជាង១សែននាក់ក្នុងភូមិស្រុកទូទាំងប្រទេសកម្ពុជា បានទស្សនា ធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិនដ៏មានសារៈសំខាន់មួយ។ ក្រោយពីដំណើរភាពយន្តចល័តនេះ ត្រូវបានប្រកាសបើកជាផ្លូវការ។

ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិន នឹងបន្តដំណើរចាក់បញ្ចាំងភាពយន្តចល័តនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំងនិង ខេត្តកណ្ដាល ចាប់ពីខែវិច្ឆិកា ដល់ពាក់កណ្ដាលខែធ្នូ ដោយមានចាក់បញ្ចាំងនូវភាពយន្តខ្មែរ និងភាពយន្តចិន ដូចជា រឿង ”ជីវិតលើភ្លើង” រឿង ” ខ្ញុំមិនមែនជាអ្នកស្នងមរតកទេ” និង រឿង ”លោកប្ដី” ជាដើម៕

To Top