ព័ត៌មានជាតិ

លោក សយ ចន្ទវិចិត្រ ៖ ACU បញ្ជូនមន្រ្តីសាលាខេត្តតាកែវ៣នាក់ ទៅតុលាការ

ភ្នំពេញ ៖ អ្នកនាំពាក្យអង្គភាពប្រឆាំង អំពើពុករលួយ(ACU)លោក សយ ចន្ទវិចិត្រ បានឲ្យដឹងថា អង្គភាពប្រឆាំង អំពើពុករលួយបានបញ្ជូនមន្រ្តីសាលាខេត្តតាកែវ៣នាក់ ទៅតុលាការខេត្ត កាលពីថ្ងៃ៧ វិច្ឆិកា ក្នុងបទល្មើសរំលោភអំណាច និងការប្រពឹត្តិមិនប្រក្រតីក្នុងកិច្ចដំណើរការលទ្ធកម្មសាធារណៈ ។

លោក សយ ចន្ទវិចិត្រ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៨ វិច្ឆិកាថា “កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿងមួយករណីដែលមានជនសង្ស័យបីរូប ទៅមហាអយ្យការអមសាលាដំបូងខេត្តតាកែវ”។

លោកថា អ្នកទាំង៣នោះមានឈ្មោះ៖
១) លោក ហេង វុទ្ធី មានតួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តតាកែវ ភេទប្រុស អាយុ ៤៥ ឆ្នាំ
២) លោក ម៉ម វិចិត្រ មានតួនាទី អនុប្រធានការិយាល័យគាំទ្រ មូលដ្ឋាន អាយុ ៣៩ ឆ្នាំ
អ្នកទាំងពីរជាប់សង្ស័យ ក្នុងបទល្មើស រំលោភអំណាច និងការប្រពឹត្តិមិនប្រក្រតី ក្នុងកិច្ចដំណើរការលទ្ធកម្ម សាធារណៈ ព្រមទាំងបទល្មើស នៃការលាងសម្អាតប្រាក់ ។
៣) ដោយឡែក លោក យ៉ុន សុធន មន្រ្តីការិយាល័យគាំទ្រមូលដ្ឋានអាយុ ៤៩ ឆ្នាំជាប់សង្ស័យក្នុងបទល្មើសរំលោភអំណាច និងការប្រពឹត្តិមិនប្រក្រតី ក្នុងដំណើរការលទ្ធកម្មសាធារណៈ៕

To Top