ព័ត៌មានជាតិ

សមត្ថកិច្ចបរិស្ថាន ខេត្តកំពង់ធំ ធ្វើការបង្ក្រាប រថយន្តមួយគ្រឿង ដឹកជញ្ជូនផលិតផលព្រៃឈើ

ខេត្តកំពង់ធំ ៖ ក្រោមបទបញ្ជារបស់លោកតុប ក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ កម្លាំងស្នាក់ការបរិស្ថានអូរផ្អាវ សហការជាមួយកម្លាំងស្នាក់ការ ច្រកតោល និងកម្លាំងស្នាក់ការ បរិស្ថានព្រះអាទិត្យ បានធ្វើការបង្ក្រាបរថយន្តមួយគ្រឿង ដែលធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើ។

ប្រតិបត្តិការបង្ក្រាបនេះ នៅម៉ោងប្រមាណ១១និង០៥នាទីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចស្ពានអូរល្អក់UTM542748 – 1443921 ស្ថិតក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

លោកតុប ក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំបញ្ជាក់ថា ករណីឃាត់បានរថយន្តមួយគ្រឿងម៉ាកHYUNDAI ទំងន់ផ្ទុក៥តោន(ក្បាលពណ៌ស)ទ្រុងពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-1918 ដឹកជញ្ជូនឈើមូលក្រលឹងហើយ ប្រភេទឈើកកោះ រួមមានមុខកាត់៣០ជុំ ប្រវែង៣ម៉ែត្រ ចំនួន២១ដើម។ រីឯតៃកុងរថយន្ដគេចខ្លួនបាត់។

បច្ចុប្បន្នវត្ថុតាង បានយកមករក្សាទុក នៅស្នាក់ការបរិស្ថានអូងាវ ដើម្បីបន្តនីតិវិធី ៕
ដោយសំនៀង

To Top