ខេត្តកំពង់ធំ ៖ ប្រជាការពារភូមិម្នាក់ តែងតែព្យាយាម ធ្វើអត្តឃាតខ្លួនឯង ជាញយដង ខណៈនេះចងកសម្លាប់ខ្លួន បានសម្រេច ។ ករណីនេះនៅម៉ោងប្រមាណ១២និង១៥នាទីថ្ងៃត្រង់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ) នៅចម្ងាយពីផ្លូវ៣៥០ម៉ែត្រ ចំណុចតំបន់ចំការរនាម ខាងត្បូងភូមិទូកពីរ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃកើតហេតុម៉ោង១៣និង០០នាទី សមត្ថកិច្ចយើងបានទទួលទូរស័ព្ទពីលោកស្វាយ ថន មេឃុំគគីធំ ថាមានករណីចងមនុស្សម្នាក់បានស្លាប់ ដោយធ្វើអត្តឃាតចងក សម្លាប់ខ្លួន។
ក្រោយចុះពិនិត្យជាក់ស្តែង សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ភៀង ស្រ៊ឺ ភេទប្រុស អាយុ៣៩ឆ្នាំ ជាប្រជាការពារភូមិទូកពីរ រស់នៅភូមិទូកពីរ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជនរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រកដមែន មូលហេតុជនរងគ្រោះខាងលើជាមនុស្សញៀនស្រា ពេលស្រវឹងម្តងៗតែងព្យាយាមធ្វើអត្តឃាតខ្លួនឯង៕ដោយសំនៀង