ព្រះសីហនុ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា មន្រ្តីពន្ធនាគារគ្រប់រូប គប្បីមានអកប្បកិរិយាសុខភាពរាបសារ និងថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍វិជ្ជាជីវៈ ដើរតួនាទីជាអ្នកអប់រំកែប្រែ និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌ បទវិន័យមន្រ្តីពន្ធនាគារ។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-12_09-30-16-1024x682.jpg)
ការលើកឡើងរបស់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ ដែលមានការអញ្ជើញអមដំណើរដោយ លោក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-12_09-30-26-1024x682.jpg)
លោក អគ្គនាយក បានពាំនាំយកនូវការសួរសុខទុក្ខ ពីសំណាក់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះមន្រ្តីពន្ធនាគារខេត្តព្រះសីហនុទាំងអស់ បានខិតខំអនុវត្តការងារបានលទ្ធផលល្អ។
លោក អគ្គនាយក ក៏ផ្តាំផ្ញើត្រូវ បន្តយកចិត្តទុកដាក់ នូវការងារមួយចំនួនដូចជា ៖ ត្រូវយកចិត្តទុកដាក់ ឱ្យបានម៉ឺងម៉ាត់លើ ការងារគ្រប់គ្រងបញ្ជីវត្តមានមន្រ្តី, អនុវត្តការងារដឹកនាំគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ ម៉ត់ចត់តាមតួនាទីភារកិច្ច ការបែងចែក ការទទួលខុសត្រូវ ដោយអនុវត្តការងារតាមឋានានុក្រមដោយមានការតាមដានត្រួតពិនិត្យតម្រង់ទិសមន្រ្តីជាប្រចាំ ដើម្បីធានាបានការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានតម្លាភាព។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-12_09-30-32-1024x682.jpg)
លោក អគ្គនាយក បន្ដថា ត្រូវបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ជាពិសេសបង្កាជៀសវាង មានសកម្មភាព រត់គេចខ្លួន ដោយបង្កើនការយកចិត្ត ទុកដាក់ការត្រួតពិនិត្យ ឆែកឆេររកវត្ថុហាមឃាត់ចូលក្នុងពន្ធនាគារ។ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ និងមានទម្លាប់ធ្វើការងារជាក្រុម ជាពិសេសត្រូវរួបរួមគ្នាដោះស្រាយបញ្ហានានា ទោះកិច្ចការងារតូចក្តី ធំក្តី ដោយរាយការណ៍អំពីសច្ចភាព តម្លាភាព ភាពស្មោះត្រង់ និងភាពជឿទុកចិត្តគ្នា។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-12_09-30-39-1024x682.jpg)
លោក អគ្គនាយក គូសបញ្ជាក់ថា មន្រ្តីពន្ធនាគារគ្រប់រូប គប្បីមានអកប្បកិរិយាសុខភាព រាបសារថ្លៃថ្នូរដោយប្រកាន់ខ្ជាប់ នូវគោលការណ៍វិជ្ជាជីវៈ ដើរតួនាទីជាអ្នកអប់រំកែប្រែ និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌បទ វិន័យមន្រ្តីពន្ធនាគារ ជៀសវាងភាពអសកម្មនានា និងមិនត្រូវយកឥទ្ធិពល ឬអំណាចនៅក្នុងមុខងារ របស់ខ្លួនទៅប្រើប្រាស់ខុសពីគោលការណ៍ច្បាប់ ឬដើម្បីគំរាមកំហែង ឬរំលោភបំពានដល់សិទ្ធជនជាប់ឃុំ ឬជនដទៃឡើយ»៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)