ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ACU ឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ពាក់ព័ន្ធជាមួយលោក លី សាម៉េត និងបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (ACU)បានឲ្យដឹងថា ក្រោយអង្គភាពបានឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់កាលពីថ្ងៃ១០ វិច្ឆិការួចមក នៅព្រឹកថ្ងៃ១២ វិច្ឆិកានេះ បានបញ្ជូនលោកទៅតុលាការហើយ។

លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាមុននេះបន្តិចថា ការឃាត់លោក ឡាយ វិសិដ្ឋ នេះដោយសារជាប់សង្ស័យ ពីបទប៉ុនប៉ង់សូកប៉ាន់ដើម្បីរកតំណែង។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា “អង្គភាពបានបញ្ជូនសំណុំរឿងមួយទៀត នាព្រឹកនេះពាក់ព័ន្ធជនសង្ស័យដែលមានឈ្មោះថា ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់។ សំណុំរឿងរបស់គាត់ដែលអង្គភាពបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺជាប់សង្ស័យពីបទប៉ុនប៉ង់សូកប៉ាន់ដើម្បីរកតំណែង”។

សូមបញ្ជាក់ថា អភិបាលរងខេត្តពោធិ៍សាត់រូបនេះ ត្រូវបានប្រភពមួយទម្លាយថា បានយកថវិកា ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង៕

To Top