កំពង់ធំ ÷នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៥ និង២០នាទីល្ងាច ក្រោយបានទទួលបញ្ជារពីលោកលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ កម្លាំងទីចាត់ការ អណ្ដាស នៃដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ បានសហការជាមួយកម្លាំង ស្នាក់ការអូរងាវ នៃដែនជម្រកសត្វព្រៃព្រៃឡង់ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ(ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត) នៅចំណុចអូរងាវត្រង់ និយាមកការលេខ536926_1464764 ស្ថិតក្នុងភូមិស្រែវាលកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ដោយមានការចង្អុលបង្ហាញពីលោក តុប កក្កដា នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះកម្លាំងបានឃាត់រថយន្តមួយគ្រឿងម៉ាកMAZDAពណ៌សពាក់ស្លាកលេខភ្នំពេញ2BB 2412 ដឹកឈើម៉ៃតាប់ប្រភេទសុក្រំ ចំនួន១២ដុំ ស្មើ០.៩៤៨ម៉ែត្រគូប នៅវេលាម៉ោង៨និង ៧នាទី យប់ថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២ឥ២៤ កម្លាំងបានបន្តប្រតិបត្តិការ បង្ក្រាបទៅលើរថយន្តមួយគ្រឿង ទៀត នៅចំណុចទួលសេវាត្រង់ និយាយមកការ លេខ537693_1463141 ស្ថិតក្នុង ភូមិស្រែវាលកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ នៅក្នុងកិច្ចប្រតិបត្តិការនេះ យើងបានឃាត់ រថយន្តមួយគ្រឿងម៉ាក់LEXUSពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AN 1660 ដឹកឈើម៉ៃតាប់ប្រភេទសុក្រម ចំនួន១៨ដុំ ស្មើ០.៧៩២ម៉ែត្រគូប។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ជាលទ្ធផល ÷ ឃាត់រថយន្តបានចំនួន ០២គ្រឿង និងឈើចំនួន៣០ដុំ ស្មើ១.៧៤ ម៉ែត្រគូប បច្ចុប្បន្នវត្ថុតាងរក្សាទុក្ខបណ្ដោះអាសន្ន នៅស្នាក់ការអូរងាវ ដេីម្បីបន្តនីតិវិធីតាមច្បាប់ក្រមបរិស្ថាន និងធនធានធម្មជាតិ៕ដោយ សំនៀង