ព័ត៌មានជាតិ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញញត្តិគាំទ្រសម្តេចតេជោ និងថ្កោលទោសសកម្មជនជ្រុលនិយម

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគាំទ្រ សម្ដេចតេជោ និងថ្កោលទោសសកម្មជនជ្រុលនិយមដែលមានឥរិយាបថ និងសម្តីជម្លើយរបស់ជនពាល ៣រូប ដែលតាំងខ្លួនជាអ្នកអធិប្បាយឈឺឆ្អាលរឿងរ៉ាវប្រទេសជាតិ ជ្រកខ្លួនអាស្រ័យដំបូលក្រោមទំព័រហ្វេសប៊ុក។ ជាក់ស្ដែងថ្មីៗនេះ ជនទាំង៣ រួមទាំងបុគ្គលអែបអបបំប៉ោងឈ្មោះខ្លួនជា សម្ដេច ដែលសកម្មខាងបំពុលបណ្តាញសង្គម ជាប្រចាំផងនោះ បាននិយាយផ្ចាញ់ផ្ចាលឌឺដងគ្នាទៅវិញទៅមក ដោយប្រើពាក្យសម្តី និងកាយវិការរបៀបសកម្មជន ជ្រុលនិយមមកលើសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាបិតាសន្តិភាព និងជាអគ្គមគ្គុទេសក៍ឯកដ៏ឆ្នើមក្នុងការធ្វើនយោបាយដឹកនាំរបស់ជាតិ និងប្រជាជនខ្មែរ។

សម្រាប់ជាតិ និងប្រជាជនខ្មែរ រួមទាំងយើងខ្ញុំទាំងអស់គ្នា សម្ដេចតេជោ ជាវីរបុរសជាតិ ជាបិតាសន្តិភាព ជាវីរជនផ្សះផ្សាបង្រួបបង្រួមជាតិ ជានិម្មិតរូបនៃការតស៊ូ ដែលបានប្រែក្លាយទឹកដីខ្មែរដែលធ្លាប់បែកបាក់ និរាស ព្រាត់ប្រាសធ្លាក់ដល់ចំណុចសូន្យដោយសារភ្លើងសង្គ្រាមប្រមាណជាង ៣០ឆ្នាំ រហូតបានក្លាយជាប្រទេសដែល មានអធិបតេយ្យភាព ប្រជាជនមានស្នាមញញឹមនិងក្តីសង្ឃឹម និងរស់នៅប្រកបដោយសុខសន្តិភាពដូចសព្វថ្ងៃ។ មិនតែប៉ុណ្ណោះ សម្ដេចតេជោ ជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលទទួលបានការគោរព កោតសរសើរ និងស្ញប់ស្ញែងជាទីបំផុត បានតស៊ូសិក្សារៀនសូត្រ ពីកូនកសិករ ពីក្មេងវត្ត ទៅជានាយករដ្ឋមន្ត្រី ជាប្រធានព្រឹទ្ធសភា ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់យកជីវិតធ្វើជាដើមទុន និងហ៊ានធ្វើ ពលិកម្មគ្រប់បែបយ៉ាង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល ធ្វើឱ្យជាតិ មានការរីកចម្រើនជឿនលឿនគ្រប់វិស័យ។

ក្នុងន័យនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងចាត់ទុកទង្វើអន្ធពាល ជ្រុលនិយមរបស់ជនពាលទាំង ៣ រូបនោះ ជាការសាបព្រោះមនោគមន៍វិជ្ជាបរទេសនិយមជ្រុលដ៏កខ្វក់ជាទីបំផុត ដែលតែងតែប្រើវិធីសាស្រ្តលាបពណ៌ ញុះញង់ និងបំបែកបំបាក់សាមគ្គីភាព និងសុខសន្តិភាពរបស់ប្រទេសជាតិ។

To Top