ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តជួបជា មួយលោក Kaveh Zahedi ប្រធានការិយាល័យ ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងបរិស្ថាន (OCB) អង្គការ FAO ខណៈភាគីទាំងពីរ ប្តេជ្ញារួមគ្នាកៀរគរធនធាន សម្រាប់ដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ ។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-20_10-26-22-768x1024.jpg)
លោករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តការ ជាមួយគ្នាកន្លងមក ដោយអង្គការFAO ជាដៃគូរដ៏ល្អរបស់កម្ពុជា ក្នុងការអនុវត្តការងារប្រែប្រួលអាកាសធាតុ ការស្ដារព្រៃឈើឡើងវិញ និងកសិកម្ម និងស្បៀងអាហារ។
លោករដ្ឋមន្ត្រី បានបង្ហាញថា កម្ពុជាបានរៀបចំគោល នយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអទិភាព និងត្រៀមខ្លួន ដើម្បីការធ្វើពានិជ្ជកម្ម ឥណទានកាបូន ដោយកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ នូវវិធានប្រតិបត្ត នៃមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងរៀបចំរបាយការណ៍ រួមចំណែកជាតិ NDC3.0។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-20_10-26-26-768x1024.jpg)
លោក Kaveh Zahedi បានសាទរជូនចំពោះ លោករដ្ឋមន្ត្រី ដែលបានដឹកនាំគណៈប្រតិភូមកចូលរួម COP29 អង្គការ FAO រីករាយកក្នុងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកប្រភពធនធាន សម្រាប់ជួយដោះស្រាយការប្រែប្រួល អាកាសធាតុ នៅកម្រិតសហគមន៍ និងគាំទ្រក្នុងការរៀបចំ របាយការណ៍ រួមចំណែកជាតិ NDC3.0 របស់កម្ពុជាផងដែរ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)