ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ដោយសម្រេចផ្ទេរ មុខតំណែងលោក កៅ វត្តសែល ពីអភិបាលស្រុកត្រាំកក់ ឱ្យកាន់ជាអភិបាលស្រុកសំរោង និងលោក កេត ម៉ៅ ពីអភិបាលស្រុកសំរោង ឱ្យកាន់ជាអភិបាល ស្រុកត្រាំកក់ ខេត្តតាកែវ ។
យោងតាងអនុក្រឹត្យ បានសម្រេចថាត្រូវបានផ្ទេរភារកិច្ច មន្ត្រីរាជការចំនួន២រូប ដូចមានរាយនាមខាងក្រោម៖
១- លោក កៅ វត្តសែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលនៃគណៈអភិបាល ស្រុកត្រាំកក់ ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាល ស្រុកសំរោង
២- លោក កេត ម៉ៅ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាល ស្រុកសំរោង ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាល ស្រុកត្រាំកក់៕