ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ” នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលមានតួនាទីដ៏សំខាន់ ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ចាប់តាំងពីឆ្នាំ ១៩៨០ ដល់ ឆ្នាំសិក្សា២០២១-២០២២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបណ្តុះបណ្តាលនិស្សិតសរុប ៦៤,៦៧៤នាក់ (ស្រី ២៥,៥២១នាក់) ក្នុងនោះនិស្សិតផ្នែកអាហារូបករណ៍ចំនួន ២០,៨២៥នាក់ (ស្រី ៦,៨៣៣នាក់) និងនិស្សិតផ្នែកសិក្សាបង់ថ្លៃ មានចំនួន ៤៣,៨៤៩នាក់ (ស្រី ១៨,៦៨៨នាក់)។

To Top