ព័ត៌មានជាតិ

សម្ដេចតេជោ៖ បញ្ហាកោះគុត មិនទាន់ចាំបាច់ ដល់ថ្នាក់ប្ដឹងទៅតុលាការអន្តរជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានលើកឡើងថា បញ្ហាកោះគុត មិនទាន់ចាំបាច់ដល់ថ្នាក់ប្ដឹងទៅតុលាការអន្តរជាតិឡើយ គ្រប់យ៉ាងអាចនៅចរចាគ្នាបាន រវាងរដ្ឋាភិបាលទាំងពីរ កម្ពុជា-ថៃ។

ការលើកឡើងនេះធ្វើឡើង ក្នុងឱកាសសម្ដេចតេជោ ប្រធានព្រឹទ្ធសភាជាព្រះរាជតំណាងព្រះមហាក្សត្រនៃកម្ពុជា អញ្ជើញក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ៕

To Top