ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ជួបតំណាងក្រុមហ៊ុន Geely ដើម្បីពិភាក្សា លើការជំរុញការប្រើប្រាស់ រថយន្តអគ្គិសនី នៅកម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤បានទទួលជួបជាមួយ តំណាង ក្រុមហ៊ុន Geely ដើម្បីពិភាក្សា លើការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងប្រទេសកម្ពុជា ក្នុងគោលដៅ កាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ទៅក្នុងបរិយាកាស សំដៅចូលរួមចំណែកក្នុងការអនុវត្ត នូវគោលនយោយបាយសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម គឺជាធនាគារគោលនយោបាយ ឈានមុខគេនៅកម្ពុជា ក្នុងការផ្តល់ហិរញ្ញប្បទានបៃតង ៕

To Top