ពោធិ៍សាត់÷ អភិបាលរងស្រុកតាលោសែនជ័យ ១ រូប និង អភិបាលរងស្រុកបាកាន ១ រូបត្រូវបានប្រកាសអោយចូលកាន់មុខតំណែងជាផ្លូវការនៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ដើម្បីជួយសម្រួលដល់ការផ្តល់សេវានៅមូលដ្ឋានអោយកាន់តែលឿនមានភាពជឿជាក់ និង មានតម្លាភាព។
លោកអភិបាលរងស្រុកទាំងពីរ ដែលទើបនឹងប្រកាសចូលកាន់មុខតំណែងថ្មីក៍បានធ្វើការប្តេជ្ញាចិត្តដូចតទៅ÷
១-ប្តេជ្ញាអនុវត្តអោយបានល្អប្រសើរនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
២-ប្តេជ្ញាអនុវត្តអោយបាននូវយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលដែលយកការអភិវឌ្ឍលើវិស័យធនធានមនុស្ស។
៣-គោរពយ៉ាងខ្ជាប់ខ្ជូននូវគោលការណ៍គោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុទ្ធនានារបស់រាជរដ្ឋាភិបាល។
៤-រឹតចំណងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អប្រសើរមិនបង្កភាពអសកម្មផ្សេង។
៥-បង្កើនការរៀនសូត្រស្រាវជ្រាវរាល់គន្លឹះអំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃរបស់ខ្លួន។
៦-ខិតខំថែរក្សាការពារ និង ពង្រឹង ពង្រីកស្មារតីសាមគ្គីភាព ទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោក លោកស្រីជាអភិបាលនៃគណះអភិបាលក្រុង/ស្រុក,ក្រុមប្រឹក្សាក្រុងស្រុក មន្ត្រីរាជការនៅគ្រប់អង្គភាពជុំវិញក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង បណ្តាអាជ្ញាធរឃុំ សង្កាត់ទាំងអស់ទូទាំងក្រុង ស្រុកដើម្បីផ្សារភ្ជាប់កិច្ចការអភិវឌ្ឍន៍មូលដ្ឋានតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ៕