ភ្នំពេញ៖ អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ និងកោតសរសើរសភាកម្ពុជា ដែលទទួលធ្វើជាម្ចាស់ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃវេទិកាសភាអ ន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលវេទិកានេះ នឹងមានឥទ្ធិពលសំខាន់ដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការថែរក្សាការពារសុខ សន្តិភាព សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់និងសកលលោក ដែលកំពុងស្ថិតនៅក្នុងបរិប ទមួយប្រ បកដោយភាពស្មុគស្មាញ មានហានិភ័យខ្ពស់ នៃការប្រទាញប្រទង់បញ្ហាភូ មិសាស្រ្តនយោបាយ។
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានវាយតម្លៃដូច្នេះនៅក្នុងឱកាសដែ លលោក និងសហការី ទទួលបានការអនុញ្ញាត ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានសម័យប្រជុំ ពេញលើ កទី១១ របស់ IPTP នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា នៅក្នុងឱកាសលោក អញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ របស់ IPTP។
នៅក្នុងជំនួបលោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថាតាមរយៈសម័យប្រជុំពេញអង្គ IPTP ដែលនឹ ងសម្រេចបាននូវធម្មនុញ្ញសន្តិភាពនោះ ពិភពលោកនឹងរៀនសូត្រជាច្រើនពីកម្ពុជាក្នុង ការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ។ក្នុងជំនួបនោះដែរស ម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅ ដែលអគ្គលេខាធិការអា ស៊ាន បានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គរបស់IPTP លើកទី១១ ដែលសភាកម្ពុជាធ្វើជា ម្ចាស់ផ្ទះ។ សម្តេចបានលើកឡើងថាធម្មនុញ្ញសន្តិភាព ជាការផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីរបស់ម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានចំណាយពេលវេលាជាច្រើទសវត្សរ៍ ក្នុងការស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ជូនប្រជាពលរដ្ឋ ចេញពីប្រទេសមួយដែលខ្ទេចខ្ទាំដោយសារសង្រ្គាម។ ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសម ត្ថភាពនិងទេពកោសល្យ ដឹកនាំរបស់ លោក កៅ គឹមហួន ដែលធ្វើឱ្យអាស៊ានទទួ លបានជោគជ័ យជាបន្តបន្ទាប់។
សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកបណ្ឌិត អាស៊ាននិងអន្តរសភាអាស៊ាន (AIPA) ដែលជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋអាស៊ាន ត្រូវបានពង្រឹង និងលើកកម្ពស់ កាន់តែជិតសិ្នទ្ធ កាន់តែសកម្ម និងរស់រវើកបន្ថែមទៀត ជាពិសេស ក្រោមយន្តការនៃកិច្ចប្រជុំ ទល់មុខគ្នារវាងប្រមុខរដ្ឋអាស៊ាន និងអាយប៉ា ជាទៀតទាត់នោះ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់លោកអគ្គលេខាធិការអាស៊ាន ដែលជាកូនខ្មែរ ដំបូងបង្អស់បានទទួលបាននូវមុខតំណែងដ៏មានសារៈសំខាន់ មួយនេះ។
ជាថ្មីម្តងទៀត សម្តេចរដ្ឋសភាធិបតី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វត្តមានរបស់លោក ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាពេលនេះ។ វត្តមានរបស់លោកបណ្ឌិត នៅក្នុងសម័យប្រជុំ ពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) នាពេលនេះ បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់អាស៊ាន ដែលជាស្ថាប័នតំបន់មួយ ដែលពោរពេញដោយ ថាមវន្តនិងរស់រវើក។
នៅក្នុងឱកាសជួបពិភាក្សាការងារនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងអគ្គលេខាធិ ការអាស៊ាន បានផ្លាស់ប្តូរនិងចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមកជុំវិញស្ថានការណ៍នយោបាយ សង្គម សេដ្ឋកិច្ច សន្តិសុខអន្តរជាតិ ជាពិសេស លោកអគ្គលេខាធិការអាស៊ាន បានបង្ហាញពី លទ្ធផល និងទស្សនវិស័យរបស់អាស៊ាន ជម្រាបជូនសម្តេចប្រធានរដ្ឋសភា ផងដែរ៕