ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ឃុំព្រៃក្រសាំង ត្រូវបានប្រកាស បញ្ចូលសមាជិកថ្មីចំនួន ១៣២រូប

កំពង់ស្ពឺ៖ លោក អ៊ុក កោសា សមាជិកគណៈកម្មាធិការ កណ្តាលគណបក្ស ប្រជាជនកម្ពុជា ទីប្រឹក្សាសម្ដេច អគ្គមហាសេនាបតី តេជោហ៊ុនសែន អនុប្រធានថ្នាក់កណ្តាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារ ចុះជួយស្រុកសាមគ្គីមុនីជ័យ ក្នុងពិធីប្រកាសបញ្ចូលសមាជិក គណបក្ស ប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

បានសំណេះសំណាលជាមួយយុវជន គណបក្សប្រជាជនកម្ពុជា ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ  ព្រមទាំងមានអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ជាច្រើននាក់ចូលរួមផងដែរ។
លោកអ៊ុកកោសា សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែន អនុប្រធានថ្នាក់ កណ្តាល ចុះមូលដ្ឋាន ខេត្តកំពង់បានថ្លែង នូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូន ដែលជាសមាជិក គណបក្សប្រជាជនថ្មី បានសំរេចចិត្តយ៉ាងត្រឹមត្រូវមកចូលរួម ក្នុងសកម្មភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សមួយជួយ ស្រោចស្រង់ប្រទេសជាតិ ឲ្យមានការអភិវឌ្ឍ រីកចំរើនរហូត មកដល់សព្វថ្ងៃនេះ ។

លោក បានបន្តទៀតថា នេះគឺជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវបំផុត ដោយការជឿទុកចិត្ត មានក្តីសង្ឃឹម និងផ្តល់ទំនុកចិត្តលើ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងមានតែគណបក្ស ប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ។

ក្នុងឱកាសនោះដែរ លោកប្រធាន ក៏បានជំរុញឲ្យសមាជិក-សមាជិកា ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍ គណបក្ស និងប្រជាជន ជាពិសេសបន្តជួយផ្សព្វផ្សាយអំពីសមិទ្ធ ផលនានារបស់គណបក្ស ប្រជាជនកម្ពុជា និង ណែនាំឲ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិទាំងអស់ បន្តបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ជារៀងរហូត ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ ៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល

To Top