ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម

ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹកនិងជាអគ្គលេខាធិការរងនៃគណៈក​ម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងឧត្តមសេនីយ៍ត្រី ហ័ង ហ៊ឺវជៀន មេបញ្ជាការរងនិងជានាយសេនាធិការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

To Top