កំពង់ធំ : លោក សាយ គឹមឡម បានលើកទឹកចិត្ត និងកោតសរសើរ ដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណសរសើរជូនបុគ្គលិកអប់រំ លោកនាយក នាយិកា លោកគ្រូអ្នកគ្រូ បឋមសិក្សា មតេយ្យសិក្សា ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចកន្លងមក នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នៅស្រុកស្ទោង ខេត្តកំពង់ធំ។
ជាមួយគ្នានេះលោក បានជំរុញបន្ថែម ត្រូវខិតខំស្វែងយល់ និងបំពេញបន្ថែមមរាល់ចំណុចខ្វះខាតរបស់ខ្លួនដើម្បីគុណភាពប្រសិទ្ធភាពកាងារជាពិសេសការបង្រៀននិងរៀន ហើយលោកនាយក នាយិកាត្រូវតាមដានត្រួតពិនិត្យនិងជួយណែនតម្រង់ទិសមន្ត្រីក្រោមឱវាទ ជាពិសេសជួយដល់លោកគ្រូអ្នកគ្រូ កិច្ចសន្យាដែលទើបចូលបម្រើការថ្មីៗ។
ទន្ទឹមនឹងនេះលោក បានផ្តល់នូវទស្សនទានល្អៗមួយចំនួនដល់លោកនាយក នាយិកា លោកគ្រូអ្នកគ្រូ ទាំងការគ្រប់គ្រងដឹកនាំ វិជ្ជាជីវៈ ក្រមសីលធម៌ សម្រាប់ដំណើរការសាលារៀន ព្រមទាំងការបង្រៀន និងរៀននិងលើកកម្ពស់គុណភាពអប់រំ ហើយត្រូវមានទស្សនៈទាន និងចក្ខុវិស័យច្បាស់លាស់ ឱ្យសមស្របតាមយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជាណាចក្រកម្ពុជា។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់មន្ត្រីក្រោមឱវាទ លោកគ្រូ អ្នកគ្រូ យុវជន ត្រូវខិតខំបង្កើនគុណវុឌ្ឍិ ព្រមទាំងមានក្រុមសីលធម៌វិជ្ជាជីវៈ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់ ដើម្បីសហគមន៍យើងរីកចំរើនទាំងអស់គ្នា៕ដោយសំនៀង