កំពង់ធំ ៖ ប្រធានម៉ៅការចំណតរថយន្ត ទូទាំងខេត្តកំពង់ធំ លោក ទង់ គឹមឡា កំពុងតែ រំលោភទៅលើច្បាប់ វិនិយោគរបស់ខ្លួន បែរជាយកចំណល់រថយន្តរបស់រដ្ឋ ទៅបង្កើតជាតូបឲ្យអាជីវករ លក់ដូរអីវ៉ាន់ ហើយប្រមូលប្រាក់ដាក់ហោ ប៉ៅផ្ទាល់ខ្លួន ធ្វើព្រងើយដោយពុំបានគិតពីសៀវភៅ បន្ទុករបស់ខ្លួន ក្នុងនាមជាអ្នកម៉ៅការ ពីស៊ីចំណតរថយន្តនោះឡើយ។
យោងតាមការរៀបរាប់ពីសំណាក់ជីវករ ដល់សហការីមជ្ឃមណ្ឌលដើមអម្ពិល នៅព្រឹកថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០២៤នេះ ថា “ពួកគាត់ត្រូវបានបង់លុយជូនទៅក្រុមការងាររបស់លោកទង់គឹមឡា ម្ចាស់ម៉ៅការចំណតរថយន្តចាប់ពី ៥០០០ រៀលទៅ១០០០០រៀល និង ២០០០០រៀលក្នុងមួយថ្ងៃៗ” ។ ហើយម្យ៉ាងវិញទៀត ចំពោះការចតរថយន្តវិញ ត្រូវបានគេសង្កេតឃើញថា ចតពាសពេញទ្រូង ផ្លូវសាធារណៈ ដែលមើលទៅគឺគ្មានសណ្ដាប់ធ្នាប់ និង របៀបរៀបរយនោះទេ ។
ទាក់ទងទៅនឹងសណ្ដាប់ធ្នាប់ ចំណតរថយន្ត ដែលបានក្លាយទៅជាទីផ្សារនេះដែរ លោក ទង់ គឹមឡា ក្នុងនាមលោក ជាម្ចាស់ម៉ៅការ លើចំណត រថយន្តទូទាំងខេត្តកំពង់ធំនេះ លោកបានបកស្រាយឲ្យអ្នក យកព័ត៌មានយើងដឹងថា
ចំពោះបញ្ហានេះ បានកើតឡើងជាយូរយារ ណាស់មកហើយ កាលពីដើមទីតាំងនេះ គឺជាទីតាំង ដែលអាជីវករដាក់តាំង លក់ដូរទំនិញរៀងៗ ខ្លួនក្រោយមកក៏មន្ទីរ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានរៀបចំ បង្កើតឲ្យក្លាយទៅជា ទីតាំងចំណតរថយន្តវិញ។ក៏ប៉ុន្តែដោយសារសេដ្ឋកិច្ចនិងទីផ្សារមានការរីកចម្រើន ដូច្នេះអាជីវករគ្មានកន្លែងលក់ដូរ ទើបបានជា អាជ្ញាធរ ដែនដី ជួយ សម្រួល ឲ្យពួកគាត់បានលក់ដូរដូចធម្មតាលើទីតាំងចំណតរថយន្តនោះតែម្ដងទៅ ក៏ប៉ុន្តែបើយើងតាមសៀវភៅបន្ទុក និងច្បាប់ការងារចំណតរថយន្តវិញ គឺច្បាប់មិនអនុញ្ញាតឱ្យ ចំណតក្លាយ ទៅជាទីផ្សារបែបនេះនោះ។
លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ លោកបានមានប្រសាសន៍ ឲ្យអ្នកយកព័ត៌មានយើងដឹងថា ចំពោះបញ្ហា បេន រថយន្តក្លាយទៅជាទីផ្សារនេះ គឺបានកើតឡើង មានរយៈពេលជា ច្រើនអាណត្តិកន្លងមកហើយ តាំងពីអាណត្តិអភិបាល ខេត្តមុនៗមកម៉្លេះ ហើយសកម្មភាពនេះ នៅតែបន្តរហូតមកដល់បច្ចុប្បន្ន ហើយអាជ្ញាធរស្រុក ក៏មិនអាចដោះស្រាយ បានក៏បានបញ្ជូនរឿងនេះឡើងទៅកាន់អាជ្ញាធរខេត្តដែរ រង់ចាំចំណាត់ការពារអាជ្ញាធរខេត្ត ត្រឡប់មកវិញ ដើម្បីអាជ្ញាធរស្រុករៀបចំ ចាត់ចែងទៅតាមច្បាប់វិនិយោគ។
លោក សេង ប្រធានមន្ទី សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍លើកឡើងថា ចំពោះចំណល់រថយន្តនៅផ្សារ កំពង់ថ្មនេះគឺស្ថិតនៅក្នុងទ្រព្យរបស់រដ្ឋ ។ ហើយម្យ៉ាងវិញទៀតអ្នកដែលម៉ៅការ ភាពស៊ីចំណតរថយន្តបែរ ជាទៅបង្កើតជាទីផ្សារនៅក្នុងចំណោតនោះ គឺខុសទៅនឹងច្បាប់ វិនិយោគទៅហើយ ។
លោកបានបន្តឲ្យដឹងទៀតថា ចំពោះបញ្ហានេះមន្ទីរ ក៏បានបញ្ជូនរឿងនេះឡើង ទៅដល់គណៈកម្មការខេត្តដែរ ដើម្បីឱ្យគណៈកម្មការខេត្តរៀបចំ ចំណតឱ្យមានរបៀបរៀបរយឡើងវិញ ៕ ដោយសំនៀង