ពោធិ៍សាត់ ÷ ទិវាពិភពលោកប្រយុទ្ធ និងជម្ងឺអេដស៍ ១ ធ្នូ ថ្នាក់ជាតិលើកទី ៣១ និងថ្នាក់អន្តរជាតិលើកទី ៣៦ ឆ្នាំនេះក្រោមប្រធានបទ “សិទ្ធជាមាគ៌ាឆ្ពោះ ទៅបញ្ចប់អេដស៍” បានរៀបចំឡើង ដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរ សុខាភិបាលខេត្ត នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២៤ បានប្រារព្ធធ្វើឡើង នៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោកខូយ រីដា អភិបាល នៃគណះអភិបាលខេត្ត និង ជាប្រធានគណះកម្មាធិការសាខា និង លោកជំទាវអាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និង ជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់ជាតិនៃសាខា កាកបាទក្រហមកម្ពុជា ព្រមទាំងសមាជិក សមាជិកា គណះកម្មាធិការសាខា,លោកអភិបាលក្រុង/ស្រុក កងកម្លាំងប្រដាប់ អាវុធទាំងបី, ប្រធាន អនុប្រធានមន្ទីរអង្គភាព នានាជុំវិញខេត្ត និង មន្ត្រីសាខាជាច្រើនរូបទៀតផងដែរ។
នៅក្នុងឱកាសនោះដែរ លោក ខូយ រីដា និងលោកជំទាវ អាំង សុជាតា ខូយ រីដា ក៏បានចែកជូនអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដល់អ្នកផ្ទុកមេរោគអេដស៏ ចំនូន ៧០ នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកត្រី ១ យួរ និងថវិកាចំនួន ៥ ម៉ឺនរៀល ព្រមទាំងបានចែកថវិកា មួយចំនួន ជូនដល់យុវជន និង អ្នកស្ម័ក្រចិត្តកាកបាទក្រហមផងដែរ៕