ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានសម្តែងការខកចិត្តជាខ្លាំងចំពោះការ សម្រេចចិត្តរបស់សភាអឺរ៉ុបឲ្យមានការសើរើEBA និងដាក់ទណ្ឌកម្មកម្ពុជា។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចថ្មីមួយ ឲ្យមានការសើរើប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) ចំនួន ៨០% និងដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជា។
សភាអឺរ៉ុប បានលើកឡើងពាក់ព័ន្ធអង្គការសង្គមស៊ីវិល ទាមទារឲ្យដោះលែងអ្នកទោសនយោបាយ សកម្មជន បរិស្ថាន និងអ្នកសារព័ត៌មាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋសភា នាថ្ងៃ២៩ ធ្នូ បានឲ្យដឹងថា “ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ជាការយល់ច្រឡំនិងមានភាពលំអៀង ដោយផ្អែកលើព័ត៌មានមិនពិត និងរបាយការណ៍តែម្ខាង”។
សម្រាប់ការអំពាវនាវរបស់សភាអឺរ៉ុបនោះ អ្នកនាំពាក្យរដ្ឋសភាគូសបញ្ជាក់ថា នៅកម្ពុជាពុំមានអ្នកទោសនយោបាយនោះទេ។ ការលើកឡើងថា អាជ្ញាធរកំពុងប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ ជាវិធីបំបិទមាត់សង្គមស៊ីវិល គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន។
រដ្ឋសភាបញ្ជាក់ទៀតថា ចំពោះលំនយោបាយ និងសង្គមស៊ីវិល គឺមានលក្ខណៈសេរី និងបើកចំហរដែល មិនអាចប្រកែកបានតាមរយៈ វត្តមានដ៏ច្រើននៃអង្គការ សង្គមស៊ីវិលជាង៦ពាន់ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
