ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមក្រើនរំលឹកដល់អតិថិជន ! អំពីករណីជនឆបោក បន្លំខ្លួនជាបុគ្គលិក របស់អគ្គិសនីកម្ពុជា ឱ្យអតិថិជនភ្ជាប់តំណ Link ដើម្បីឈានទៅធ្វើការបោកប្រាស់ តាមរូបភាពផ្សេងៗ ។
សូមបញ្ជាក់ជាថ្មីថា អគ្គិសនីកម្ពុជា មិនមានភ្នាក់ងារទាក់ទងទៅអតិថិជនផ្ទាល់ តាមរយៈទូរស័ព្ទ ឬប្រព័ន្ធបណ្ដាញសង្គម ឬគ្មានការភ្ជាប់តំណ Link អ្វីផ្សេងនោះឡើយ ដូច្នេះសូមអតិថិជន មេត្តាប្រុងប្រយ័ត្ន ចំពោះការឆបោក-បន្លំពីជនឆបោក ។
អតិថិជនអាច Download កម្មវិធី EDC APP តាមរយៈ App Store និង Google Play ដោយខ្លួនឯងបានយ៉ាងងាយស្រួល។ ប្រសិនបើអតិថិជនមានចម្ងល់ ក្នុងការប្រើប្រាស់កម្មវិធី EDC APP សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ១២៩៨ ។
![](https://dap-news.com/wp-content/uploads/2024/12/468982867_1014075190748443_2756726655517041408_n-721x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)