ភ្នំពេញ៖ លោក សយ សុភាព និងលោកបណ្ឌិត ហេង ប៊ុនអុី ស្ថាបនិក ជីសរីរាង្គព្រៃស្នួល នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមវេទិកាធុរកិច្ចសហគមន៍កសិកម្មឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ផលិតផលក្នុងស្រុកតាមរយៈ គំរូកសិកម្មតាមកិច្ចសន្យា និងភាពជាដៃគូបរិយាប័ន្ន”។

វេទិកាធុរកិច្ចសហគមន៍កសិកម្មឆ្នាំ២០២៤ នេះធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដែលសហការរៀបចំដោយ CamboDHRRA, CACA, World Renew, AsiaDHRRA, DCA, AFD, FNN, LHCO (អតីត LWD), FCFD, WVI, FWN, DPA, OREDA, GrowAsia (CPSA), DKT, KOC, Amru rice, SmartAgro, FAEC, MB, CODEC, IIRR-Cambodia, និង WWF ក៏នឹងត្រូវ ចូលរួមសហការផងដែរពីគម្រោង PEARL និង PCRL ។ កម្មវិធីនេះទទួលបានការគាំទ្រថវិកាពី គម្រោងអភិបាលកិច្ចដី ធ្លីតំបន់មេគង្គ(MRLG) អង្គការជំនួយព្រះវិហារដាណឺម៉ាក (DCA) អង្គការ Oxfam និងអង្គការ AsiaDHRRA។




ថ្លែងក្នុងវេទិកាធុរកិច្ចសហគមន៍កសិកម្មឆ្នាំ២០២៤ លោក ហង្ស សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានលើកឡើងនូវចន្លោះខ្វះខាត ក្នុងការប្រើប្រាស់ជីថ្នាំកសិកម្ម មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស របស់ប្រជាកសិករមួយចំនួន។


លោក ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្មក្រោមការដឹកនាំ របស់លោក ឌិត ទីណា បានជំរុញនិងលើកទឹកចិត្ត ដល់ការផលិតក្នុងស្រុក ដូចជា ជីសរីរាង្គព្រៃស្នួល នេះផងដែរ៕













