ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងតបតាមការអញ្ជើញរបស់មូលនិធិ GX Foundation នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកម្មវិធី «GX Foundation Khmer Cuisine Charity Dinner»ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។។

ការអញ្ជើញចូលរួមនេះ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ម្ហូបអាហារខ្មែរ និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ដើម្បីកៀរគរស្វែងរកការគាំទ្រ សម្រាប់ជួយសកម្មភាព សប្បុរសធម៌នៅកម្ពុជា ៕



