ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង (XI Jingping) អគ្គលេខាធិការគណបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅផ្ទះភ្ញៀវរដ្ឋ Diayutai រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។





