ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតជូន លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះធ្វើឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ទេ្វភាគី ក្រោមស្មារតីនៃអនុស្សរណៈយោគយល់គ្នាដែលបានចុះកន្លងមក និងពង្រឹងកិច្ចសហការទេសចរណ៍បន្ថែមទៀត សម្រាប់ត្រៀមជាស្រេចនូវវត្តមាន ជើងហោះហើរត្រង់រវាងប្រទេសកម្ពុជា និងតួកគីនាពេលខាងមុខឆាប់ៗ នេះ៕

