ភ្នំពេញ៖ លោក ហើស សិរីធន់ នឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ នូវស្នាដៃថ្មីមួយទៀត សម្រាប់មិត្តអ្នកអាននោះគឺ««ព្រឹត្តិការណ៍អន្តរជាតិ ភាពប្រឈមចំពោះសន្តិសុខពិភពលោក ក្នុងទស្សនៈវិភាគនយោបាយនៃបច្ចុប្បន្នភាព» ។ សូមរង់ចាំអាននូវស្នាដៃរបស់លោក ដែលបានសិក្សាស្រាវជ្រាវចងក្រង ជាសៀវភៅសម្រាប់អ្នកចង់ចេះចង់ដឹងរបស់កូនខ្មែរ ។
លោក ហើស សិរីធន់ គឺជាកូនខ្មែរក្រោមមួយរូប កើតនៅខេត្តពលាវ ដែលបានសរសរេសៀវភៅ និង អត្ថាធិប្បាយភូមិសាស្ត្រនយោបាយ តាមរយៈដើមអម្ពិលក្នុងកម្មវិធី«សន្ទនាថ្ងៃចន្ទ» ជូនមិត្តអ្នកទស្សនា៕

