ព័ត៌មានជាតិ

គម្រោងស្ដារ និងលើកកម្រិតគុណភាព​ ផ្លូវជាតិលេខ៤១ ជាង៩៥គីឡូម៉ែត្រ សម្រេចបាន៩៧%

ភ្នំពេញ ៖ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ (PK000+000 – PK095+270)ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣)គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ការអនុវត្តគម្រោង សម្រេចបានលទ្ធផលជារួម ៩៧,០១%ហើយ ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ ។

លោក ផន រឹមបានឲ្យដឹងថា ការរកឃើញសម្រេច ជាង៩៥% នេះ នាឱកាសលោក និងមន្រ្តីក្រសួងបាន
ចុះពិនិត្យលើវឌ្ឍនភាពការរងារ នៅព្រឹកថ្ងៃទី៣ ធ្នូ ។

លោកថា ការចុះពិនិត្យនេះ ក៏ជាផ្នែកមួយ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួល នាពេលខាងមុខផងដែរ ដែលមានន័យថាគម្រោងនេះ សម្រេចលទ្ធផល ជិតរួចរាល់ទាំងស្រុងហើយ ៕

To Top