ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីឡាវ បានមកដល់កម្ពុជា សម្រាប់ដំណើរទស្សនកិច្ច២ថ្ងៃ

រូបភាពពីតេឡេក្រាម សម្តេចធិបតី

ភ្នំពេញ ៖ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកស្រី វណ្ណដាឡា ស៊ីផាន់ដនបានធ្វើដំណើរ មកដល់កម្ពុជាហើយនៅព្រឹកថ្ងៃ៤ ធ្នូនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ (៤-៥ធ្នូ)នៅកម្ពុជា។

សូមបញ្ជាក់ថា ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីឡាវ នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងមានជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងមានជំនួបដាច់ដោយឡែកជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងជំនួបជាមួយ សម្តេចធិបតីថ្នាក់ដឹកនាំទាំង២ នឹងពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើការពង្រឹងទំនាក់ទំនង និងកិច្ចសហការ៕

To Top