កំពង់ធំ. លោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីវេលម៉ោង ០៣ និង ៣០នាទី ទៀបភ្លឺ ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២០២៤ ពីទទួលបណ្ដឹង ពីជនរងគ្រោះឈ្មោះលី សុភ័គ្គត្រា ភេទ ស្រី អាយុ ២០ ឆ្នាំ រស់នៅភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណី”លួចមានស្ថានទម្ងន់ទោស” (ដោយការគាស់ទម្លុះទម្លាយ)។
បន្ទាប់ពីទទួលបានពត៌មានខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុក ប្រើប្រាស់វិធានការជំនាញ ឈានទៅបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អៀង ប៉េងអឺ ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ គោកងួន ឃុំ ត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាវេលាម៉ោង ១៦ និង ១០ នាទី នាថ្ងៃ.ខែ.ឆ្នាំដដែល។
ជាលទ្ធផល សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន÷១.ខ្សែក ០១ខ្សែទម្ងន់ ០៥ជី,២.ខ្សែដៃ០១ខ្សែទម្ងន់០៥ជី,៣.ជិញ្ជៀន ០១វង់ទំងន់០២ជី,៣.ទូរស័ព្ទ០១គ្រឿង,៤.បារីចំនួន ០២ សុង,៥.សាំង ១៥ លីត្រ ព្រមទាំងប្រគល់ ជូនជនរងគ្រោះ នារសៀលថ្ងៃ.ខែ.ឆ្នាំខាងលើ ៕ដោយសំនៀង