ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខនិងដោះស្រាយ បញ្ហាប្រឈមនានា ជូនបងប្អូនអាជីវករ លក់ដូរនៅផ្សារថ្មីពោធិ៍សាត់ !

ពោធិ៍សាត់÷ អភិបាល នៃគណះអភិបាល ខេត្តពោធិ៍សាត់ លោកខូយ រីដា នៅព្រឹកថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២៤ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានា ដែលជាតម្រូវការចាំបាច់ របស់បងប្អូនអាជីវករលក់ដូរ នៅក្នុងផ្សារថ្មីពោធិ៍សាត់ ប្រកបដោយភាពស្និតស្នាលក្រៃលែង។

លោកខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ ក៍បានជម្រាបជូនបងប្អូនអាជីវករលក់ដូរថា ជាមហាកិត្តិយសណាស់ សម្រាប់ខេត្តពោធិ៍សាត់ របស់យើងដែល ប្រមុខរាជរដ្ឋាភិបាលរបស់យើង បានអនុញ្ញាតិអោយខេត្ត ប្រារព្ធពិធីបុណ្យទន្លេដំបូងគេ នៅឆ្នាំ ២០២៦ក្នុងចំណោមបណ្តា ខេត្តនៅជុំវិញបឹងទន្លេសាប ដែលនេះ គឺជាព្រឹត្តិការប្រវត្តិសាស្ត្រមួយ សម្រាប់អ្នកខេត្តពោធិ៍សាត់ ទាំងមូល។លោកអភិបាលខេត្ត ក៍បានមានប្រសាសន៍បន្តថា ដើម្បីអោយខេត្តយើងមានភាពទាក់ទាញចំពោះភ្ញៀវទេសចរមកលេងកម្សាន្តក្នុងពិធីបុណ្យដ៍ធំនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមសហការគ្នាជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធរៀបចំសណ្តាប់ធ្នាប់ សោភ័ណ្ឌភាពទាំងខាងក្នុង និងខាងក្រៅផ្សារ ក៍ដូចជាការពង្រីកទ្រូងផ្លូវខាងក្នុងផ្សារ អោយបានធំទូលាយងាយស្រួល អោយអាថិតិជនចូលមកទិញទំនិញ និងសម្ភារះផ្សងៗ របស់យើងអោយបានងាយស្រួល ។ ចំពោះអ្នកគ្រប់គ្រងផ្សារនិងកងកម្លាំងប្រដាប់អាវុធ លោកអភិបាលខេត្ត ក៍បានណែនាំក្រើនរំលឹកត្រូវ បង្កើនការយកចិត្តទុកដាក់អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អដើម្បីធានារក្សាការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងអាជីវករលក់ដូរអោយបានល្អប្រសើរ។ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៍បានបន្តចុះពិនិត្យមើលអាគារដែលបាននិង កំពុងសាងសង់បាន ៥០ % និងបានឆ្លៀតចុះពិនិត្យមើលសកម្មភាពការដាំដុះ និង បរិស្ថានរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃអនុវិទ្យាល័យពោធិ៍សាត់ផងដែរ ៕

To Top