ព័ត៌មានជាតិ

បណ្ឌិតយង់ ពៅ ៖ ការកែសម្រួលការងារ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ១២រូប ដោយសារភាព ចាំបាច់ដើម្បីឲ្យការងាររលូន

ភ្នំពេញ ៖ អ្នកតាមដានស្ថានការណ៍នយោបាយ បានមើលឃើញថា រាជរដ្ឋាភិបាលសម្រេច កែសម្រួលការងារ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំនួន១២រូប ទទួលបន្ទុកជានាយករដ្ឋមន្រ្តីស្តី និងជួយការងារនាយករដ្ឋមន្រ្តី គឺមានភាពចាំ បាច់ដើម្បីឲ្យដំណើរ ការការងារប្រព្រឹត្ត ទៅដោយរលូនទៅ តាមសភាពការណ៍ នយោបាយជាក់ស្តែង។

កាលពីថ្ងៃ៣ធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួល ការងារថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលចំនួន១២រូប ដោយក្នុង នោះ លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកឧបនាយក រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជានាយករដ្ឋមន្ដ្រី ស្ដីទីនៅពេល នាយករដ្ឋមន្ដ្រីអវត្តមាន។

លោកបណ្ឌិត យង់ ពៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៥ ធ្នូថា ការកែសម្រួលសមាសភាពគណៈរដ្ឋមន្រ្តី ឬថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងកម្រិតឧបនាយករដ្ឋមន្រ្តីនេះ ស្របតាមការវិវត្តន៍ស្ថានភាពនយោបាយ សេដ្ឋកិច្ច ក៏ដូចជាស្ថានភាពនៃរាជរដ្ឋាភិបាល និងមានភាពចាំបាច់របស់រាជរដ្ឋាភិបាល។

លោកថា “នេះជាដំណើរការមួយដើម្បីធានាបានដំណើរការរាជរដ្ឋាភិបាលប្រកបដោយភាពរលូន ស្វាហាប់បន្ថែមទៀត”។

លោកបន្តថា សម្រាប់អាណត្តិទី៧ ដែលដឹកនាំដោយអ្នកបន្តវេន ដូច្នេះត្រូវតែប្រកាន់ខ្ជាប់ នូវឥរិយាបថនយោបាយថ្មីមួយ ដែលជាឥរិយាបថកែទម្រង់ជាប្រចាំ កុំឲ្យទៅជាឥរិយាបថមិនហ៊ានកែទម្រង់៕

To Top