ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីប្រកាស ចូលកាន់មុខតំណែងនាយករដ្ឋបាល និងកែសម្រួលបំពេញបន្ថែម មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សំដៅធានាឱ្យបាននូវនិរន្តភាព និងប្រសិទ្ធភាពការងារ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ។

លោក មាន ចាន់យ៉ាដា ជឿជាក់ថាបងប្អូនមន្ត្រីរាជការ របស់យើងនឹងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឈរលើស្មារតីសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នាដោយចេះបំពេញឱ្យគ្នាទៅវិញទៅមក ការមានគំនិតឆ្នៃប្រឌិតខ្ពស់ ឆន្ទៈស្មោះត្រង់ និងការចេះគិតគូរ អំពីផលប្រយោជន៍របស់អង្គភាព។

លោកមាន ចាន់យ៉ាដា បញ្ជាក់ថា «មន្ត្រីរាជការរដ្ឋបាលខេត្តឧត្តរមានជ័យ បានប្តេជ្ញាចិត្ត “រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ” ដើម្បីជំរុញការអភិវឌ្ឍក្នុងខេត្តឱ្យកាន់តែរីកចម្រើន»។



