ព័ត៌មានជាតិ

ពលរដ្ឋប្រភេទ “ក” ថ្លែងអំណរគុណ អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយផ្តល់ដីឡូតិ៍ជូនពួកគាត់

ពោធិ៍សាត់៖ ពលរដ្ឋប្រភេទ”ក”ចំនួន ៣០ គ្រួសារដែលមានលំនៅដ្ឋានរស់នៅអចិន្ត្រៃយ៍ រងផលប៉ះពាល់នៃការអនុវត្តគម្រោង អភិវឌ្ឍន៍ច្រាំងស្ទឹងក្នុងភូមិសាស្ត្រឃុំវាល ស្រុកកណ្ដៀង ចាប់ពីចំនុចផ្សារក្បាលហុងរហូតដល់ ក្រោមស្ពានអាកាសខាងលិចស្ទឹង បានគោរពថ្លែងអំណរគុណជូនចំពោះលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារគ្រាប់លំដាប់ថ្នាក់ ដែលបានគិតគូរដោះស្រាយផ្តល់ដីឡូតិ៍ ជូនពួកគាត់បានរស់នៅបន្តទៀត ដោយពួកគាត់បានប្តេជ្ញាបន្តគាំទ្រ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រប់អាណត្តិ។

ពលរដ្ឋទាំងអស់បានលើកឡើងបែបនេះ បន្ទាប់ពីបានចូលរួមចាប់ឆ្នោត ទទួលយកដីឡូតិ៍លំនៅដ្ឋានទំហំ ៨×២០ម៉ែត្រ ជាការដោះស្រាយគោលនយោបាយ នៅទីតាំងដីឡូតិ៍ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

បើតាមរបាយការណ៍របស់លោក ណារ៉ា  ចំរើន អភិបាលស្រុកកណ្តៀងបានបញ្ជាក់ថា ភូមិសាស្ត្រដែលរងផលប៉ះពាល់ ក្នុងការអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ ក្នុងឃុំវាលនៃស្រុកកណ្តៀង នៅដំណាក់កាលនេះមានពលរដ្ឋចំនួន ៥៦ គ្រួសារលើ ៤ ភូមិគិតចាប់ពីចំនុចក្បាលហុងរហូតមកដល់ ក្រោមស្ពានអាកាសក្នុងនោះភូមិពោធិ៍កំបោរ ៣៥ គ្រួសារ,ភូមិវាល ៩ គ្រួសារ,ភូមិក្បាលហុង ៦ គ្រួសារ,ភូមិពោធិ៍ដំណាក់ ៥ គ្រួសារនិងបញ្ចូលថែម ១ គ្រួសារទៀតដែលបានទទួលយក គោលនយោបាយពីមុនរួចស្ថិតនៅភូមិបឹងយា។

លោកអភិបាលស្រុកដដែលក៍បានបន្តថា ប្រភេទដីនិងផ្ទះរងផលប៉ះពាល់ ត្រូវបានក្រុមការងារគណះកម្មការ បានចុះពិនិត្យយ៉ាងល្អិតល្អន់ ដោយបានធ្វើការបែងចែកជា ២ ប្រភេទ÷
១-ប្រភេទ”ក” សំដៅលើពលរដ្ឋដែលមាន លំនៅដ្ឋាននិងរស់នៅជាអចិន្ត្រៃយ៍
២-ប្រភេទ”ខ” សំដៅលើពលរដ្ឋដែលមាន ដីទំនេរឬដីដាំដំណាំ រោងឬលំនៅដ្ឋានផ្សេងៗ ដែលមិនមែនជាលំនៅដ្ឋានរស់នៅអចិន្ត្រៃយ៍ ។

លោកអភិបាលស្រុកក៍បានបញ្ជាក់ថា ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកកែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និង លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចំពោះពលរដ្ឋដែលទទួលរងផលប៉ះពាល់នោះ ថ្នាក់ដឹកនាំបានសម្រេចផ្តល់ដីឡូតិ៍ មួយកន្លែងស្ថិតនៅភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀងដោយប្រភេទ”ក”ចំនួន ៣០ គ្រួសារនឹងត្រូវទទួលបានដីទំហំ ៨×២០ម៉ែត្រ និង ប្រភេទ”ខ”ចំនួន ២៦ គ្រួសារនិងត្រូវទទួលបានដីទំហំ ៥×២០ម៉ែត្រ ជាក់ស្តែងដូចថ្ងៃនេះគឺចាប់ឆ្នោត ផ្តល់ជូនសម្រាប់ពលរដ្ឋប្រភេទ”ខ”ចំនួន ២៦ គ្រួសារស្មើរនឹង ៤ ភូមិ ។

មានប្រសាសន៍ក្នុងពិធីនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានជម្រាបជូនថា រូបលោកបានប្តេជ្ញាចិត្តរួមគ្នាជាមួយលោកកែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ថាធ្វើអោយខេត្តពោធិ៍សាត់ ប្រែប្រួលមុខមាត់ថ្មីដោយត្រូវរៀបចំ អោយមានសោភ័ណ្ឌភាព អនាម័យ បរិស្ថាន ការរស់នៅប្រកបដោយផាសុខភាព និងមានសណ្តាប់ធ្នាប់ល្អ។ លោកអភិបាលខេត្តក៍បានបន្តថា ក្នុងអាណត្តិដឹកនាំរបស់លោក ចាប់ផ្តើមមុនគេគឺការរៀបចំ ច្រាំងស្ទឹងចាប់ពីចំនុចចុងកោះត្រើយម្ខាង និងជំហ៊ានបន្ទាប់នេះចាប់ពី ចំនុចផ្សារក្បាលហុងរហូតដល់ ក្រោមស្ពានអាកាសនិងបន្តរៀបចំ ជាបន្តបន្ទាប់ទៀតក្នុងគោលបំណងរួម គឺដើម្បីរៀបចំអោយប្រជាពលរដ្ឋខេត្តពោធិ៍សាត់ មានមុខមាត់ដូចខេត្តដទៃដែរ។

លោកអភិបាលខេត្តក៍បានគូសបញ្ជាក់ថា ក្នុងរយះពេលដឹកនាំខេត្តបានរយះពេលជាង ២ ឆ្នាំមកនេះ លោកមិនដែលយកម៉ោងពេលវេលាទំនេរ សម្រាប់នៅជាមួយក្រុមគ្រួសារនោះទេ ពោលគឺធ្វើយ៉ាងណាអោយខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍រីកចម្រើន ជាក់ស្តែងដូចជាផ្លូវវាងក្រុងត្រូវបាន យកចិត្តទុកដាក់រៀបចំ ភ្លើងលម្អរនិងមានអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ល្អ សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ និង អ្នកវិនិយោគជិតឆ្ងាយចូលមកទស្សនាកម្សាន្ត និងចង់បណ្តាក់ទុនក្នុងខេត្តរបស់យើង។ សម្រាប់ច្រាំងស្ទឹងដែលត្រូវរៀបចំនេះ ក៍បានផ្តល់ឱកាសដល់បងប្អូន ប្រជាពលរដ្ឋអាចលក់ដូរ ហាត់ប្រាណ និង ស្រោះស្រូបយកខ្យល់អាកាសបានទៀតផង។

នៅក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៍សូមថ្លែងអំណរគុណចំពោះ បងប្អូនប្រជាពលរដ្ឋចំនួន ២៦ គ្រួសារដែលរងផលប៉ះពាល់នៃ គម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងមានការយោគយល់ និងយល់ព្រមចាកចេញហើយទទួល យកគោលនយោបាយសម្បទានដីឡូតិ៍ ដែលលោកបានរៀបចំដោយ មានផ្លូវ ទឹក ភ្លើង និងប្រព័ន្ធលូគ្រប់គ្រាន់ ពិសេសទៅទៀតនោះគឺ មានប្លង់កម្មសិទ្ធិស្របច្បាប់រស់នៅតកូនតចៅ ចាត់ទុកថាជាទីតាំងមាសផងដែរ៕

To Top