ភ្នំពេញ៖ នៅការិយាល័យកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB អមដោយអគ្គនាយករង និងសហការី បានអនុញ្ញាតឱ្យក្រុមហ៊ុន THANKS CARBON ដែលជាក្រុមហ៊ុនវិនិយោគលំដាប់អន្តរជាតិនៃប្រទេសកូរ៉េ ចូលជួបពិភាក្សាពីឱកាសបង្កើនកិច្ចសហការជាដៃគូ និងការវិនិយោគបន្ថែម តាមរយៈការស្នើសុំកិច្ចគាំទ្រហិរញ្ញប្បទានពីធនាគារ ARDB ទៅលើផលិតកម្មស្រូវដែលបំភាយឧស្ម័នមេតានទាប (Low-methane Emission Rice Production) ដោយប្រើប្រាស់នូវបច្ចេកទេសទំនើប រួមនឹងបច្ចេកវិទ្យា AI និងលទ្ធភាពនៃការលក់ឥណទានកាបូន (Carbon Credit) ពីវិស័យនេះ ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន THANKS CARBON ក៏បាននិងកំពុងអនុវត្តនូវគម្រោងសាកល្បងទៅលើផលិតកម្មស្រូវនេះជាមួយកសិករខ្នាតតូចនៅក្នុងខេត្តបាត់ដំបង ដោយសហការជាមួយនឹងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕