ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក និងជាអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ លោក ម៉ឹង ពន្លក នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងធ្វើជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា នៅក្នុងវត្តអង្គកែវ ដែលស្ថិតនៅភូមិអង្គកែវ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។ សមិទ្ធផលដែលសម្ពោធនាពេលនេះ ដូចជាសាលាធម្មសភា កុដ្ឋិ ក្លោងទ្វាវត្ត ស្រះទឹក ព្រះពុទ្ធរូប និងសមិទ្ធនានាជាច្រើនទៀត ដែលបានកសាងឡើងដោយពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស។