កំពង់ធំ៖ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ មន្ត្រីនគរបាលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ស្ថិតក្នុងភូមិត្រពាំងជ្រូក ឃុំ សំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលជានិច្ចកាល ឯកឧត្តម តែងតែយកចិត្តទុកដាក់សុខទុក្ខលោកអនុសេនីយ៍ឯក សៀម ថា នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈូក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ដែលមានជំងឺសម្ពាធសរសៃឈាម និងប្រជាពលរដ្ឋ គ្រប់មូលដ្ឋានទូទាំងខេត្ត ជាពិសេសកម្លាំងនគរបាលជាតិ ដែលកំពុងបំពេញបេសកកម្ម ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
បន្ថែមប្រសាសន៍សំណេះសំណាល លោកស្នងការ ផ្ដាំផ្ញើដល់អ្នកជំងឺ ត្រូវធ្វើអនាម័យជាប្រចាំ ហូបស្អាតទឹកស្អាត ពិសារឱសថបានទៀងទាត់ សម្រាកគ្រប់គ្រាន់ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ៦០០,០០០រៀល ។
លោក សៀម ថា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកស្នងការ និងប្រតិភូអមដំណើរ ដែលបានឆ្លៀតឱកាស ដ៏មានតម្លៃចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ឧបត្ថម្ភ ដល់ក្រុមគ្រួសារលោកនិងគោរពជូនពរជូនចំពោះថ្នាក់ដឹកនាំ សូមសមប្រកបជួបប្រទះតែពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ខណៈនោះដែរ លោកស្នងការ បានជួបសំណេះសំណាល ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនអតីតយុទ្ធជនចំនួន ០២គ្រួសារ ដែលជាកីឡាករចំណុះទូក”ស្រីស្រស់ស្ទឹងសែន” ស្ថិតនៅភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងថវិកា ៦០០.០០០រៀល ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ០៥យួរ ភេសជ្ជៈ ០២កេស មី ០១កេស ត្រីខ ០១យួរ ទឹកត្រីទឹកស៉ីវអ៉ី ០២យួរ និងថវិកា ៦០០.០០០រៀល ដើម្បីសម្រាលការចំណាយដោះស្រាយជីវភាពជាប្រចាំថ្ងៃ៕
ដោយ៖ សំនៀង