ភ្នំពេញ៖ លោក ប៉ែត សារ៉ាត់ ប្រធានក្រុមការងារយុវជនគណបក្សវិស័យសាធារណការនិងដឹកជញ្ជូន ខេត្តកណ្តាល ព្រមទាំងសមាជិកសមាជិការ សូមគោរពជូនពរ និងអបអរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការបក្សខេត្តកណ្តាល ត្រូវបានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្ត តែងតាំងជា ប្រធានក្រុមការងារ យុវជនគណបក្សខេត្តកណ្តាល សូមឯកឧត្ដមជោគជ័យគ្រប់ភារកិច្ច ជូនបក្សនិងជាតិតរៀងទៅ និងសូមគោរពជូនពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពាលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ការទទួលតំណែងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តនេះ គឺពិតជាស័ក្តិសមបំផុតចំពោះ ឯកឧត្តម ដែលជាមគ្គុទេសក៍ដ៏ឆ្នើមមួយរូប មានគុណធម៌ សីលធម៌ ទេព្យកោសល្យ សមត្ថភាពពេញលេញ និងមានមនសិការស្នេហាជាតិ ក្នុងការប្រតិបត្តិតាមគន្លងមាគ៌ាដ៏ប្រពៃ និងថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្តឥតងាករេរ ចូលរួមរាល់សកម្មភាពនយោបាយទាំងអស់ និងមានជំនឿយ៉ាតមុតមាំ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តម ពិតជាទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីបន្តលើកស្ទួយឧត្តមភាព និងកិត្យានុភាពល្បីល្បាញ នៃខេត្តកណ្តាល ទាំងមូល៕