ភ្នំពេញ៖ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីសន្និសីទស្តីពី“កិច្ចសហប្រតិបត្តិការចិន-អាស៊ានលើការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (Al) នៅសាលប្រជុំ C អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី (គ.រ.ម.)។
ព្រឹត្តិការណ៍នេះរៀបចំ ដោយទីស្តីការគណៈរដ្ឋមន្ត្រីសហការរៀបចំដោយ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) និងវិទ្យាស្ថានសិក្សាអន្តរជាតិចិន (CIIS)។